ចិនថា ធ្វើតេស្តរកកូវីដលើប្រជាជន៩០លានដងហើយ តែរកឃើញមិនសូវច្រើន
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា មន្ត្រីសុខាភិបាលចិនបានប្រកាសថា ការធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរ ដើម្បីរកជំងឺកូវីដ១៩ ចំនួន ៩០.៤១លាន…
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា មន្ត្រីសុខាភិបាលចិនបានប្រកាសថា ការធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរ ដើម្បីរកជំងឺកូវីដ១៩ ចំនួន ៩០.៤១លាន…
ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា មន្ត្រីសុខាភិបាលចិនបានប្រកាសថា ការធ្វើតេស្តអាស៊ីដនុយក្លេអ៊ែរ ដើម្បីរកជំងឺកូវីដ១៩ ចំនួន ៩០.៤១លាន ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ១៩ បានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។
លោក Guo Yanhong មន្ត្រីគណៈកម្មការសុខភាពជាតិ (NHC) បានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ប្រទេសចិនបានបង្កើនសមត្ថភាពធ្វើតេស្តរបស់ខ្លួន រហូតដល់ ៣.៧៨លានតេស្តក្នុងមួយថ្ងៃ ដែលបង្ហាញពីការកើនឡើង ២០០% លើកាលពីខែមីនា។
ដោយឡែកនៅអាមេរិក ដែលលោកប្រធានាធិតបី Donald Trump អះអាងថា បានធ្វើផលិតការធ្វើតេស្តល្អផ្តាច់គេលើលោក បានធ្វើតេស្តលើប្រជាជនបានត្រឹមតែ ២៩លានដងប៉ុណ្ណោះមកដល់ពេលនេះ ហើយក្នុងខែនេះ គេអាចធ្វើត្រឹមតែ ៤៧៨,០០០តេស្តក្នុងមួយថ្ងៃ។
ពីការធ្វើតេស្តទាំងនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកមានផ្ទុកជំងឺនេះ ២.៤២លាននាក់ ខណៈដែលចិនមានត្រឹមតែ ៨៣,៤៣០នាក់ ដែលនេះគឺតិចជាងប្រទេសមួយចំនួន ដូចជា កាតា បង់ក្លាដេស និង អាហ្វ្រិកខាងត្បូង។
ជាមួយគ្នានេះដែរ ការសម្រុកធ្វើតេស្តនៅទីក្រុងប៉េកាំង ក្រោយពីមានការផ្ទុះករណីកូវីដ១៩ នៅផ្សារលក់អាហារបោះដុំ ខាងអាជ្ញាធរបានធ្វើតេស្តលើប្រជាជនក្នុងទីក្រុងបាន២លាននាក់ ក្នុងពេលត្រឹមតែ១០ថ្ងៃ និងសង្ឃឹមថា អាចធ្វើតេស្តបានដល់ទៅ១លានតេស្តក្នុងមួយថ្ងៃ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ