រាជធានីភ្នំពេញ ៖ អ្នកបើកម៉ូតូកង់បីមួយគ្រឿង ខណៈឃើញក្មេងស្ទាវកំពុងប្រវាយប្រតប់គ្នាក៏ចូលទៅជួយអន្តរាគមន៍ ពេលនោះស្រាប់តែមានអ្នករត់ម៉ូតូកង់បីមួយគ្រឿងទៀត ដែលជាគូទំនាស់ចាស់ចូលទៅវាយ បង្កឲ្យមានការភ្ញាក់ផ្អើលពេញមុខផ្សារអូឡាំព្យា និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំងសងខាងយកទៅសួរនាំ ។
ករណីនេះកើតឡើង កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកែងរវាងផ្លូវលេខ១៨២ និងផ្លូវលេខ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមអ្នកឃើញហេតុការណ៍ឱ្យដឹងថា ដំបូងគេឃើញបុរស២នាក់ជិះម៉ូតូកង់បីមួយគ្រឿងសំដៅទៅផ្សារអូរឫស្សី ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះក៏ស្រាប់តែប្រទះឃើញក្មេងទំនើងមួយក្រុមដឹកទំនិញតាមអនឡាញកំពុងតែផឹកស៊ី ហើយវាយគ្នាផ្អើលពេញផ្លូវ ។
នៅពេលឃើញបែបនេះក៏នាំគ្នាចូលទៅឃាត់ ស្រាប់តែគូទំនាស់ដែលធ្លាប់ឈ្លោះគ្នាកាលពីមុន
បើកម៉ូតូកង់បីមួយគ្រឿងផ្សេងទៀតមកដល់ ក៏បានរករឿង និងយកកំប៉ុងស្រាបៀរគប់និងប្រ
វាយប្រតប់គ្នាផ្អើលទៅដល់សមត្ថកិច្ចទៅអន្តរាគមន៍ ក៏បែកគ្នាមួយសា ។ ប៉ុន្តែប្រមាណកន្លះ
ម៉ោងក្រោយមក អ្នករត់ម៉ូតូកង់បីជាគូទំនាស់នេះបានប្រវាយប្រតប់គ្នាម្តងទៀតរហូតផ្អើលពេញផ្លូវ ទើបសមត្ថកិច្ចទ្រាំលែងបានក៏ឃាត់ខ្លួននាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលវាលវង់ ។
សមត្ថកិច្ចបានសម្របសម្រួលឱ្យភាគីទាំងសងខាងបញ្ចប់រឿង ដោយភាគីបង្កជាអ្នកចេញ
ថ្លៃថ្នាំព្យាបាលឱ្យភាគីម្ខាងទៀត ៕
ចែករំលែកព័តមាននេះ