ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​បានជា​មហាសេដ្ឋី Bill Gates ដើរ​ចេញពី Microsoft ?

3 ឆ្នាំ មុន

ពេល​ដែល​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​មិត្ត​ជិត​ស្និទ្ធ​បង្កើត​បាន​ក្រុមហ៊ុន Microsoft នៅ​ឆ្នាំ ១៩៧៥ លោក…

ពេល​ដែល​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​មិត្ត​ជិត​ស្និទ្ធ​បង្កើត​បាន​ក្រុមហ៊ុន Microsoft នៅ​ឆ្នាំ ១៩៧៥ លោក ហ្គេ​ត​ស៍ បាន​លះបង់​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ ។ លោក​ធ្លាប់​បាន​ចែករំលែក​កាលពី​ឆ្នាំ​មុន​ថា ពេល​ដែល​លោក​ចាប់ផ្តើម​ក្រុមហ៊ុន​ដំបូង លោក​មិន​ចូល​ចិត្តការ​សម្រាក​វិស្សមកាល ឬ​ការ​សម្រាក​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ទេ ។

ពេល​នោះ លោក​ជា​អ្នក​ដែរ​សរសេរ​កូដ​ភាគច្រើន​សម្រាប់​កម្មវិធី​ដែល​បាន​បង្កើត​មក ហើយ​ទោះជា​អ្នក​ដទៃ​បាន​សរសេរ​ពិតមែន​ក្តី​ក៏​លោក​ត្រូវ​សរសេរ​វា​ឡើង​វិញ​ដែរ ។ លោក​បាន​សម្ភាសន៍​បុគ្គលិក​ទាំងអស់​ដែល​ក្រុមហ៊ុន​ជ្រើសរើស​ដោយ​ផ្ទាល់ ហើយ​លោក​ធ្លាប់​ទន្ទេញ​ផ្លា​ក​លេខ​រថយន្ត​របស់​បុគ្គលិក​ទៀត​ដើម្បី​ដឹង​ថា នរណា​មក​ដល់​ការិយាល័យ​មុន និង​នរណា​ចេញពី​ធ្វើការ​យឺត​ជាងគេ ។

ប៉ុន្តែ​លោក​បាន​រៀន​ដើរ​ចេញពី​ក្រុមហ៊ុន​បន្តិច​ម្តង​ៗ ។ លោក​ធ្លាប់​បាន​និយាយ​កាលពី​ឆ្នាំ ២០១៨ នៅ​សាកលវិទ្យាល័យ Harvard ថា ប្រសិនបើ​អ្នក​ចង់​ជះ​ឥទ្ធិពល ការ​បែងចែក​ការងារ​ពិតជា​សំខាន់​ណាស់ ។

លោក​បាន​បន្ថែម​ថា ពេល​ដែល Microsoft មាន​បុគ្គលិក​ប្រមាណ ១០​នាក់ លោក​បានដឹង​ខ្លួន​ថា​លោក​មិន​អាច​សរសេរ​កូដ​របស់​បុគ្គលិក​ទាំងអស់​ឡើង​វិញ​ទេ ហើយ​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​លោក​ផ្ទាល់ ។ យ៉ាងណា​ក្តី​លោក​នៅ​តែ​សម្ភាសន៍​បុគ្គលិក​ទាំងអស់​ផ្ទាល់​ដែរ​មុន​ពេល​សម្រេចចិត្ត​ជ្រើសរើស ព្រោះ​លោក​អាច​មើល​គំរូ​កូដ​របស់​ពួក​គេ​បាន ។

លោក​បាន​និយាយ​ថា ការ​ធ្វើ​ដូច្នេះ​បាន​អនុញ្ញាត​ឲ្យ Microsoft រីក​ធំធាត់​ដល់​មាន​បុគ្គលិក​ប្រមាណ ៤០​នាក់ ប៉ុន្តែ​តម្រូវការ​សម្រាប់​ផលិតផល Microsoft បាន​កើនឡើង​យ៉ាង​លឿន​ហួស​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន ។

ដោយហេតុ​ដូចនេះ​ទើប​លោក ហ្គេ​ត​ស៍ បាន​ជ្រើសរើស​លោក ស្ទី​វ ប​លមើ (Steve Ballmer) នៅ​ឆ្នាំ ១៩៨០ ដើម្បី​ជួយ​ក្រុមហ៊ុន និង​ជួយ​ជ្រើសរើស​បុគ្គលិក​ថ្មី​ៗ ។ លោក​បាន​បន្ត​រៀន​បែងចែក​ការងារ​ឲ្យ​ទៅ​បុគ្គលិក​ដែល​លោក​ទុកចិត្ត​តាំងពី​ពេល​នោះ​មក ។

បច្ចុប្បន្ន Microsoft មាន​បុគ្គលិក​ប្រមាណ ១៤៤,០០០​នាក់ និង​រក​ចំណូល​បាន ១៣៨.៦​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។ លោក​បន្ត​កាន់​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រហូត​ដល់​ឆ្នាំ ២០០០ ដែល​ជា​ពេល​លោក​លាលែង​ពី​តំណែង តែ​បន្ត​នៅ​ជា​សមាជិក​ក្រុម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​រហូត​ដល់​ដើមឆ្នាំ​នេះ​ដែល​លោក​បាន​ប្រកាស​ថា លោក​ក៏​ចាក​ចេញពី​ក្រុម​នាយក​នេះ​ដែរ​ដើម្បី​ផ្តោត​ស្មារតី និង​កម្លាំង​លើ​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates របស់​លោក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ