កីឡាករបាល់ទាត់ម្នាក់បំបែកកំណត់ត្រាលេងឱ្យក្លិបច្រើនបំផុតលើលោក
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Sebastián Abreu ដែលមានរហស្សនាមថា «El Loco» គឺជាកីឡាករបាល់ទាត់តែម្នាក់គត់ ជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក (Guinness World…
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Sebastián Abreu ដែលមានរហស្សនាមថា «El Loco» គឺជាកីឡាករបាល់ទាត់តែម្នាក់គត់ ជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក (Guinness World…
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Sebastián Abreu ដែលមានរហស្សនាមថា «El Loco» គឺជាកីឡាករបាល់ទាត់តែម្នាក់គត់ ជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក (Guinness World Records) កាលពីដើមខែមករា ឆ្នាំ ២០១៨ ក្នុងនាមជាកីឡាករលេងឲ្យក្លិបអាជីពច្រើនបំផុតក្នុងប្រវត្តិសាស្ត្រចំនួន ២៩ក្លិប ។ ក្នុងអាជីពរយៈពេល២៤ឆ្នាំ Abreu បានលេងនៅ១០ប្រទេសផ្សេងៗគ្នាចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់ពេលបច្ចុប្បន្ន ។
សូមរំលឹកថា Sebastián Abreu ជាយុវជនថ្នាលរបស់ក្លិប Defensor ក្នុងប្រទេសកំណើតនៅឆ្នាំ ១៩៩៣ មុនពេលក្លាយជាកីឡាករអាជីពក្លិបនេះ ក្នុងឆ្នាំ ១៩៩៥។ លេងបានមួយរដូវកាល Abreu បានផ្លាស់ទៅចូលរួមជាមួយក្លិប San Lorenzo នៅអាហ្សង់ទីន ។
ខ្សែប្រយុទ្ធរូបនេះ បានដើរលើវិថីបាល់ទាត់យ៉ាងវែងឆ្ងាយរបស់ខ្លួន ក្នុងប្រទេសចំនួន ១០ផ្សេងគ្នា (ទាំងចុះកុងត្រា និងលក្ខខណ្ឌខ្ចីជើង) ក្នុងនោះរួមមាន៖ ប្រទេសអាហ្សង់ទីន, អេស្ប៉ាញ, ប្រេស៊ីល, ម៉ិកស៊ីកូ, អ៊ីស្រាអែល, ក្រិក, អេក្វាឌ័រ, ប៉ារ៉ាហ្គាយ, អែលសាល់វ៉ាឌ័រ និងឈីលី ។
ក្នុងអាជីពរយៈពេល ២៤ឆ្នាំជាមួយក្លិបទាំង ២៩ Abreu បានបង្ហាញខ្លួនចំនួន ៦៨៦ប្រកួត ស៊ុតបញ្ចូលទីចំនួន ៣៤៦គ្រាប់ និងឈ្នះពានរង្វាន់ជាច្រើនផងដែរ ។ ដោយឡែកក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ Abreu ត្រូវបានកោះហៅនៅឆ្នាំ ១៩៩៦ ដោយបានបង្ហាញខ្លួនចំនួន ៧០ប្រកួត ស៊ុតបញ្ចូលទីចំនួន ២៦គ្រាប់មុនពេលសម្រេចព្យួរស្បែកជើងពីក្រុមជម្រើសជាតិក្នុងឆ្នាំ ២០១២ ដោយបានឈ្នះពានរង្វាន់ Copa América 2011។
សូមបញ្ជាក់ថា បច្ចុប្បន្ន Sebastián Abreu មានតួនាទីគ្រូបង្វឹក និងកីឡាករក្នុងក្រុម Boston River ចាប់តាំងពីចុះកុងត្រាជាមួយក្លិបនេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ៕
ចែករំលែកព័តមាននេះ