រាជធានីភ្នំពេញ៖ ខណៈពេលមុខជំនួញលើអនឡាញហាក់កក្រើកខ្លាំងទាំងលើការលក់នូវគ្រឿងសម្អាងប្រែងម្ស៉ៅ ក៏ដូចជាការលក់ឡេ និងសម្លៀកបំពាក់នោះ អ្នកជំនាញបានលើកឡើងថាសម្រាប់ស្ត្រីមេផ្ទះដែលមានទុនតិចតួច មិនគួរប្រឡូកក្នុងជំនួញអនឡាញនាំខាតបង់លុយឡើយ ។
លោក លោក ង៉ែត ជូន អ្នកវិភាគសេដ្ឋកិច្ច និងជាទីប្រឹក្សាក្រុមហ៊ុន EMC បាននិយាយថាបងៗនារីដែលជាស្ត្រីមេផ្ទះ បើសិនជាចង់ជួយស្វាមីក្នុងការរកលុយ តែគាត់ពុំមានដើមទុនច្រើន មិនគួរធ្វើជំនួញ online ឬបើកមុខរបរតួចតាចនៅផ្ទះ ដូចជាការលក់ឥវ៉ាន់ចាប់ហួយនោះទេ ព្រោះការលក់ឥវ៉ាន់ចាប់ហួយត្រឹមតែធ្វើឲ្យរវល់ តែពិបាកនឹងចំណេញលុយណាស់ ខណៈការលក់អនឡាញនូវមុខទំនិញផ្សេងៗគឺពុំមានស្ថេរភាពនោះទេ ដោយសារតែមិនបានជួបអតិថិជនផ្ទាល់ ដោយសារតែអតិថិជនរកបានតែតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកដែលមិនធានាស្ថេរភាពឡើយ ។
យ៉ាងណាមិញទីប្រឹក្សាសេដ្ឋកិច្ចរួបនេះបានចង្អុលបង្ហាញថា «មុខរបរលក់ចាប់ហួយតួចតាចនៅផ្ទះអីគឺនាំតែខាតពេលវេលាតែប៉ុណ្ណោះ ។ អញ្ចឹងបងៗស្ត្រីមេផ្ទះដែលាមានដើមទុនតិចតួច ឬរង្វង់ ៥០០ ទៅ ១០០០ ដុល្លារគួរបើកលក់ដូរនូវមុខរបរដែលអាចរកប្រាក់ចំណូលបានច្រើន ដូចជា លក់ទឹកអំពៅ ដូងក្រអូប លក់នំបាញ់ឆែវ អីជាដើម។
ព្រោះមុខរបរទាំងនេះសុទ្ធតែត្រូវការដើមទុកតិច តែអាចរកចំណូលបានស្រួលនិងអាចលក់ដាច់ជាប្រចាំថ្ងៃ ជាពិសេសបើសិនជាយើងមានស្នាដៃល្អ ចម្អិនមានរសជាតិឆ្ងាញ់និងមានអនាម័យគឺមុខរបរនេះរកលុយបានច្រើន ចូរកុំមើលងាយវាឲ្យសោះ» ៕
ចែករំលែកព័តមាននេះ