នៅពេលដែលប្រទេសចិនកំពុងតែប្រឈមមុខខ្លាំងនឹងការឆ្លងមេរោគកូវីដ-១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន បានក្លាយជាមេដឹកនាំទីមួយ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដោយ ចាកចេញពីប្រទេសកូរ៉េខាងត្បូងទៅ ។ ការធ្វើដំណើរដ៏ប្រញាប់ប្រញាល់នោះ គឺមានគោលបំណង ដើម្បីផ្តល់ការគាំទ្ររបស់កម្ពុជាចំពោះប្រទេសចិន ដែលត្រូវបានចាត់ទុកថា ជាមិត្តជិតស្និទ្ធិបំផុតរបស់កម្ពុជា ។
ទស្សនកិច្ចនោះ បានឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ និងការយកចិត្តទុកដាក់របស់កម្ពុជាក្នុងមិត្តភាពជាមួយប្រទេសចិន ។ វាក៏បានធ្វើអោយជ្រាបចូលនៅក្នុងបេះដូងរបស់មេដឹកនាំចិន និងប្រជាជនចិន ដែលដាក់រហស្សនាមសម្តេចតេជោហ៊ុន សែន ថា បុរសសង្ហារធ្វើដំណើរបញ្ច្រាសទិស ។
ឥឡូវខណៈពេលមួយដែលមេរោគកូវីដ-១៩ បានគំរាមកំហែងរាលដាលនៅកម្ពុជានោះ វាបានក្លាយជាពេលវេលា សម្រាប់មហាមិត្តចិនបញ្ចេញទឹកចិត្តរបស់ខ្លួនវិញម្តង ។ រហូតមកត្រឹមយប់ថ្ងៃទី២៤ មីនា កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៨៧ករណីដោយធ្វើអោយមានការព្រួយបារម្ភពីស្ថានភាពរាលដាលនៅកម្ពុជា ។
ដោយមិនបង្អែរបង្អង់យូរ ប្រទេសចិនបានបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ និងសម្ភារចាំបាច់ជាច្រើនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ។ សម្ភារទាំងនោះរួមមានស្រោមដៃចំនួន៧០០០ ម៉ាសវះកាត់ ចំនួន៥៨,០០០ ម៉ាសវេជ្ជសាស្ត្រចំនួន៥៥,០០០ ម៉ាសN95ចំនួន៥០០០ មួកចំនួន១៨,៥០០គម្របស្បែកជើងចំនួន១,៣០០ អាវអ៊ាមចំនួន១,៣០០ សម្លៀកបំពាក់សុវត្ថិភាពមន្ត្រីសុខាភិបាល ចំនួន១,២៥០ របាំងមុខវេជ្ជសាស្ត្រ ំនួន២,៩៨៩ ទែម៉ូម៉ែត្រវាស់កំដៅប្រើអុីនហ្វ្រារ៉េតចំនួន៥០ វ៉ែនតាសុវត្ថិភាពចំនួន ២,២៨០ ។ នៅលើសម្ភារនោះ ក៏មានសរសេរថា «ចិន កម្ពុជាគឺតែមួយ» និងស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អនៅក្នុងគ្រាលំបាក ។
ចិនចង់រំលេចអោយឃើញច្បាស់នូវបេះដូងស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ខ្លួន ចំពោះប្រទេសនិងប្រជាជន
កម្ពុជា។ ចំណែកនៅប្រទេសចិនឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ដល់អ្នកសារព័ត៌ មានអំពីការប្តេជ្ញា ចិនដ៏មុតមាំរបស់ចិន ដើម្បីជួយដល់កម្ពុជាអោយអស់សមត្ថភាពនៅក្នុងការប្រយុទ្ឋប្រឆាំងនឹងមេរោគកូវីដ-១៩។
លោកហ្គេង សួង អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទព័ត៌មាននាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះថា ពេលនេះជាពេលដែលចិនជួយកម្ពុជាវិញម្តង ។ លោកបានបញ្ជាក់ដូច្នេះ «ឥឡូវនេះ នៅពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការងារដ៏លំបាក ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏ កាចសាហាវនេះវិញម្តង ប្រទេសចិនបានប្តេជ្ញាចិត្តដោយមិនរារែកថា នឹងជួយកម្ពុជាឱ្យអស់សមត្ថភាព និងគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបាន ។
ជាមួយការគាំទ្រដ៏អស់ពីចិត្តនឹងធ្វើអោយប្រទេសកម្ពុជា មានភាពកក់ក្តៅកាន់តែខ្លាំងនៅកក្នុងការប្រឆាំងនឹងមេរោគកូវីដ-១៩។ ប៉ុន្តែទោះបីជាយ៉ាណាក៏ដោយចុះ សមរភូមិជាមួយនឹងសត្រូវគ្នានរូបនេះ ជាការងារដ៏លំបាកហើយទាមទារអោយមនុស្សទូទាំងប្រទេសចូលរួមគ្នាជាធ្លុងមួយ ទើបអាចយកឈ្នះមេរោគនេះបាន ។
ដើម្បីទប់ស្កាត់ការចម្លងមេរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ គឺត្រូវទប់ស្កាត់មិនអោយមនុស្សមានមេរោគកូវីដ-១៩ បានជួបជាមួយមនុស្សដែលមិនមានមេរោគ ។ ប៉ុន្តែរឿងដែលពិបាកនោះ គឺគេមិនដឹងថា នរណា ប្រាកដជាមានមេរោគកូវីដ-១៩នេះឡើយ ពីព្រោះអ្នកផ្ទុកមេរោគកូវីដ-១៩នេះ ជាច្រើនគឺមិនលេចចេញរោគសញ្ញា ហើយក៏មិនបានធ្វើតេស្តរកមេរោគនេះដែរ ។
បើសិនជាយើងអាចរកពួកគេទាន់ពេលវេលានោះគឺយើងអាចធ្វើការព្យាបាល និងដាក់បុគ្គលនោះអោយនៅដោយឡែកបាន ។ នៅពេលដែលយើងមិនប្រាកដសោះថា នរណាមានឬក៏នរណាគ្មានមេរោគនោះ ប្រទេសនានានៅក្នុងពិភពលោកក៏បានណែនាំអោយប្រជាជន មិនធ្វើការជួបជុំគ្នាឬក៏ស្ថិត នៅក្នុងផ្ទះដោយមិនត្រូវចេញទៅណាឡើយ បើមិនមានភាពចាំបាច់ខ្លាំងដើម្បីធានាថាខ្លួននឹងមិនបាន ជួបអ្នកមានផ្ទុក មេរោគ ដោយចៃដន្យណាមួយឡើយ។
ប្រជាជនកម្ពុជាទាំងអស់ ត្រូវតែការពារខ្លួនតាមរយៈការមានអនាម័យល្អ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ទាំងអស់ ដើម្បីកុំអោយមានការចម្លងនិងការឆ្លងមេរោគពីមនុស្សម្នាក់ទៅម្នាក់ទៀតដោយមិនដឹង
ខ្លួន ។
នៅប្រទេសថៃ បានប្រកាសនឹងដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្ន នៅថ្ងៃព្រហស្បត៍ខាងមុខនេះ ដោយសារតែចង់ទប់ស្កាត់ការរាលដាលមេរោគកូវីដ-១៩។ ប្រជាជនថៃ ត្រូវបានប្រាប់មិនអោយធ្វើដំណើរ ទីកាន់ខេត្តកំណើត ហើយត្រូវស្ថិតនៅក្នុងកន្លែងដែលខ្លួនស្នាក់នៅ ។ បើសិនជានរណាម្នាក់ល្មើស នឹងរឿងនេះនឹងត្រូវផ្តន្ទាទោស។ ថៃក៏ប្រកាសផងដែរ អំពីលទ្ធភាពបិទប្រទេស បើសិនជាចាំបាច់ ។ ត្រឡប់មកកម្ពុជាវិញ បើសិនជាយើងគ្រប់គ្នាមិនចង់ឃើញស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩កាន់តែខ្លាំងទេនោះ យើងម្នាក់ៗត្រូវតែគោរពតាមការណែនាំរបស់របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។
យើងម្នាក់ៗ ត្រូវចេះការពារខ្លួននិងមានការទទួលខុសត្រូវ មិនអោយមានការចម្លងមេរោគកូវីដ-១៩នេះ។
ប្រជាជនកម្ពុជាត្រូវតែបង្កើនការចូលរួមហើយមានភាពកក់ក្តៅ នៅក្នុងការប្រយុទ្ធមេរោគកូវីដ-១៩។
ជាមួយនឹងជំនួយអស់ពីចិត្តរបស់ចិន និងកិច្ចប្រឹងប្រែងមិនតក់ស្លុតរបស់ប្រជាជនកម្ពុជាទាំង១៦លាននាក់ យើងសង្ឃឹមថា យើងនឹងអាចយកឈ្នះមេរោគនេះបាន ៕
ចែករំលែកព័តមាននេះ