ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពលនៃកូវីដ១៩ ធ្វើអោយប្រទេសបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជាស្នើសុំផ្អាកនាំទំនិញពីកម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជំងឺ​កូ​វី​ដ​១៩ កំពុង​សាយភាយ​កាន់តែ​ខ្លាំង​នៅ​លើ​ពិភពលោក បាន​ជំរុញ​អោយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ជា​អ្នកបញ្ជា​ទិញ​ធំ​ៗ​នូវ​ផលិតផល​វាយនភ័ណ្ឌ​ពី​កម្ពុជា បាន​ស្នើ​មក​កាន់​ភាគី​កម្ពុជា អំពី​ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​មួយ​រយៈ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ ១៩…

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជំងឺ​កូ​វី​ដ​១៩ កំពុង​សាយភាយ​កាន់តែ​ខ្លាំង​នៅ​លើ​ពិភពលោក បាន​ជំរុញ​អោយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ជា​អ្នកបញ្ជា​ទិញ​ធំ​ៗ​នូវ​ផលិតផល​វាយនភ័ណ្ឌ​ពី​កម្ពុជា បាន​ស្នើ​មក​កាន់​ភាគី​កម្ពុជា អំពី​ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​មួយ​រយៈ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ ១៩ ។ ការ​ផ្អាក​នូវ​ការ​បញ្ជា​ទិញ​នេះ អាច​នឹង​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ទៅ​ដល់​កម្ម​-​រ កម្មការិនី ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ផង​ដែរ ។

​តាម​សម្រង់​សម្ដី លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា ដោយ​ចុះ​ផ្សាយ​ដោយ​វិទ្យុ​អន្តរជាតិ​ជា​ភាសា​បារាំង (RFI) បាន​និយាយ​ថា ទីផ្សារ​បញ្ជា​ទិញ​មួយ​ចំនួន បាន​ស្នើ​ឲ្យ​មានការ​ផ្អាក​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ទៅ​ទីនោះ គឺ​សំដៅ​ទៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក និង​ទីផ្សារ​អឺរ៉ុប ដែល​ពេល​នេះ​ទីផ្សារ​ធំ​ទាំង​ពីរ កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩​យ៉ាង​ខ្លាំង ។​អគ្គលេខាធិការ​រង GMAC បាន​បន្ត​ថា «​ប្រឈម​នឹង​ការ​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​ដើមឆ្នាំ​២០២០​នេះ រោងចក្រ​មួយ​ចំនួន​បាន​ប្រកាស​ព្យួរការងារ​ដោយសារ​ខ្វះ​វត្ថុធាតុដើម ដោយ​ផ្តល់​ប្រាក់​ឈ្នួល​សរុប​ដល់​កម្មករ និយោជិត​ចំនួន​៦០% ភ្ជាប់​នឹង​លក្ខខណ្ឌ តម្រូវ​ឲ្យ​កម្មករ​ត្រូវ​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​។ ក៏​ប៉ុន្តែ​កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​ចិន​បាន​បញ្ជូន​វត្ថុធាតុដើម​ជា​ច្រើន​នាវា​មក​កម្ពុជា ជា​ហេតុ​ធ្វើ​ឲ្យ​សង្វា​ក់​ផលិតកម្ម​នៃ​វិស័យ​កាត់ដេរ បាន​ដំណើរការ​ឡើង​វិញ » ។

​បើ​តាម​លោក​ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព ចលនា​កម្មករ​កម្ពុជា បាន
អោយ​ដឹង​ថា ការ​ផ្អាក​ការ​បញ្ជា​ទិញ​ពី​អ្នកបញ្ជា​ទិញ​នៅ​ក្រៅប្រទេស​វា​ជា​រឿង​ល្អ​ទៅ​វិញ​នៅ​ពេល​នេះ ដើម្បី​អោយ​ថៅកែ​រោងចក្រ​អនុញ្ញាត​អោយ​កម្មករ​-​កម្មការិនី​បាន​ឈប់​សម្រាក ដើម្បី​ថែ​ទាំង​សុខា​ភាព​របស់​ពួក​គេ ក្នុង​ពេល​ជំងឺ​កូ​វី​ដ​១៩​កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ បើសិនជា​អ្នកបញ្ជា​ទិញ​នៅ​តែ​បន្ត​បញ្ជា​ទិញ អ្នក​ផលិត​នៅ​តែ​បន្ត​ផលិត ហើយ​កម្មករ កម្មការិនី នៅ​តែ​បន្ត​បំពេញការងារ ដូច្នេះ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​ខ្ពស់ ដោយសារ​តែ​កម្មករ កម្មការិនី ធ្វើការ​ជា​បណ្ដុំ​ក្នុង​កន្លែង​តែ​មួយ ។

​ប្រធាន​សហជីព​រួប​នេះ​បន្ត​ថា ការ​ផ្អាក​ការ​បញ្ជា​ទិញ​ពី​អ្នក​ក្រៅប្រទេស​ពិត​ណាស់​វា​នឹង​ត្រូវ​ប៉ះពាល់​ដល់​វិស័យ​នេះ ក៏​ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​ជំងឺ​កូ​វី​ដ ១៩ ហើយ​គេ​ក៏​មិន​ចង់អោយ​មានការ​ចរាចរណ៍​ទំនិញ​ចេញចូល​ប្រទេស​គេ​ដែរ គេ​ក៏​ត្រូវការ​រក្សា​សុវត្ថិភាព​ប្រទេស​គេ​ដូច​គ្នា ។ ក្នុង​ដំណាក់​កាលដែល កម្មករ កម្មការិនី អត់​មានការ​ងារ​ធ្វើ ភាគី ថៅកែ គួរតែ​ផ្ដល់​ប្រាក់​កម្រៃ ក្នុង​កម្រិត​ណាមួយ​ដើម្បី​ជួយ​ពួក​គេ​ដោះស្រាយ​បញ្ហា​ជីវភាព ហើយ​ធនាគារជាតិ​ក៏​គួរតែ​រក​ដំណោះស្រាយ​ណាមួយ​ជួយ​ដល់​ពួក​គេ ដែល​ជំពាក់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​កន្លង​មក ។ ​លោក​បាន​បន្ថែម​ថា ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ ១៩ នៅ​ពេល​នេះ គឺ​វា​សំខាន់​ណាស់ ដែល​ត្រូវ​គិតគូរ ព្រោះ​សូ​ម្បី​តែ​មន្ត្រី រាជការ​នៅ​តាម​ស្ថាប័ន​នានា ក៏​ត្រូវ​បាន​ប្រកាស​អោយ​មានការ​ប្រុង​ប្រយ័ត្ន និង​ចេញ​វិធានការ​ការពារ​អោយ​បាន​ម៉ត់ចត់​ផង​ដែរ ហើយ​ក៏​មាន​មន្ត្រីរាជការ​មួយ​ចំនួន ត្រូវ​បាន​អនុញ្ញាត​អោយធ្វើ​ការ​ពី​ផ្ទះ​មក​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ជួបជុំ និង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​នេះ ។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ មាន​រោងចក្រ​មួយ​ចំនួន​បាន​ផ្អាក ការងារ​តាំងពី​ជំងឺ​កូ​វី​ដ​១៩​កើតឡើង​ដំបូង នៅ​ក្នុង​ប្រទេស​ចិន ព្រោះតែ​មិន​មាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ក្នុង​ការ​ផលិត ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​ដំណើរការ​វិញ​នៅឡើយ​ទេ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​កាត់ដេរ​កម្ពុជា បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពល
រដ្ឋ​កម្ពុជា ប្រមាណ​៧០​ម៉ឺន​នាក់ និង​ប្រាក់​ចំណូល​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ដោយ​ប្រយោល​ប្រមាណ​២​លាន​នាក់​បន្ថែម​ទៀត ។

វិស័យ​នេះ បាន​ជួប​បញ្ហា​ចាប់តាំងពី​ចុង​ខែមករា ឆ្នាំ ២០២០​មក​ម្ល៉េះ ពោល​គឺ​ចាប់តាំងពី​ប្រទេស​ចិន​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ព្រោះ វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​ឧ​ស្សហកម្ម​កាត់ដេរ​កម្ពុជា ភាគច្រើន​យក​ពី​ប្រទេស​ចិន ហើយ​ក្នុង​ពេល​ប្រទេស​ចិន​ជួប​បញ្ហា​ពី​ជំងឺ​កូ​វី​ដ បណ្ដា​រោងចក្រ​ផលិត​វត្ថុធាតុដើម ផ្គត់ផ្គង់​នៅ​កម្ពុជា​ក៏​ត្រូវ​បាន​ផ្អាក តែ​នៅ​ពេល​វត្ថុធាតុដើម​មក​ដល់​វិញ ដល់​ពេល​ពិភពលោក​ជួប​បញ្ហា​កូ​វី​ដ​១៩​ម្ដង និង​បាន​ប្រកាស​ផ្អាក​ការ​ដឹក​ជញ្ជូន​មួយ​រយៈ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ