តៃកុងឡានម្នាក់ រពឹសដៃលួចកែបកង់ ៥៨០០ ក្រោយឆែកកាមេរ៉ាសុវត្ថិភាព
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា អ្នកបើកឡានដឹកទំនិញឈ្មោះ Hiroaki Suda អាយុ៥៧ឆ្នាំ…
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា អ្នកបើកឡានដឹកទំនិញឈ្មោះ Hiroaki Suda អាយុ៥៧ឆ្នាំ…
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា អ្នកបើកឡានដឹកទំនិញឈ្មោះ Hiroaki Suda អាយុ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែកុម្ភៈ បន្ទាប់ពីមើលកាមេរ៉ាសុវត្ថិភាពដែលថតបាន ខណៈពេលគាត់លួចកៅអីកង់ចំនួន២ ដែលមានតម្លៃប្រហែល ៧៥ដុល្លារ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្ថានីយរថភ្លើងនិងចំណតរថយន្ត ឯ Higashiosaka ខេត្តអូសាកា របស់ប្រទេសជប៉ុន។
លោក Suda បានសារភាពចំពោះការចោទប្រកាន់នេះ ហើយដោយហេតុផលខ្លះបានសារភាពប្រាប់ប៉ូលិសថា គាត់បានលួចកែបកង់អស់រយៈពេល២៥ឆ្នាំមកហើយ មុនពេលត្រូវចាប់បាន ហើយពេលនេះក៏មានកែបកង់ជាង ៥៨០០ ដែលគាត់បានលួច។
ប៉ូលិសបានដកស្រង់សម្តីរបស់ Suda ដែលនិយាយថា៖ «ខ្ញុំបានចាប់ផ្តើមលួចកែបកង់ប្រហែល ២៥ឆ្នាំហើយ នៅទីក្រុងតូក្យូ និងក្រុអូសាកា ដើម្បីបន្ថយភាពតានតឹងនៅកន្លែងធ្វើការ ហើយបន្តិចម្តងៗ ការដើរលួចកែបកង់នេះ គឺជាប្រភពនៃភាពសប្បាយរីករាយរបស់ខ្ញុំ»។
អ្នកបើកឡានដឹកទំនិញវ័យ ៥៧ឆ្នាំរូបនេះ បាននាំប៉ូលិសទៅកាន់កន្លែងផ្ទុកទំនិញមួយដែលគាត់បានជួល ជាពិសេសសម្រាប់កៅអីកង់ជាង ៥៨០០។ វាជាកែបកង់ ដែលគាត់បានលួចក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៅគ្រប់តំបន់នៃប្រទេស៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ