ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងថ្មីទៀតបានចូលចតកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោងជាង៦ព្រឹកថ្ងៃ២៧ កុម្ភៈ ឆ្នាំ២០២០ ក្នុងដំណើរដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១៣៣នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។
មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុអោយដឹងថា នាវានេះមានកងនាវិកសរុប៥១៦នាក់ បានធ្វើដំណើរចេញពីប្រទេសថៃចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀតនៅវេលាម៉ោង៦ល្ងាចថ្ងៃដដែល ។
មន្ត្រីកំពង់ផែក្រុងព្រះសីហនុបានប្រាប់បន្តថា អ្នកទេសចរណ៍ទាំងអស់ត្រូវបានពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រ មុននឹងអនុញ្ញាតអោយចុះពីនាវាសម្រាប់ដំណើរកំសាន្តក្នុងក្រុងព្រះសីហនុ ។
មន្ត្រីដដែលបានបញ្ជាក់បន្ថែមថា នាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជាក៍នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ