ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​មួយ​រូប​ជឿ​ថា C.Ronaldo និង Messi នឹង​បញ្ចប់​អាជីព​នៅ​ក្លិប​ថ្មី Beckham

4 ឆ្នាំ មុន

អ្នកចាត់ការ​ទូទៅ​ក្រុម Minnesota United នៃ​លី​គ​កំពូល​អា​មេ​រិ​ក MLS លោក Adrian Heath ជឿជាក់​ថា Cristiano…

អ្នកចាត់ការ​ទូទៅ​ក្រុម Minnesota United នៃ​លី​គ​កំពូល​អា​មេ​រិ​ក MLS លោក Adrian Heath ជឿជាក់​ថា Cristiano Ronaldo និង Lionel Messi អាច​នឹង​បញ្ចប់​អាជីព​របស់​ពួក​គេ​នៅ​ក្នុង​ក្រុម Inter Miami ថ្មី​របស់ David Beckham ។

អតីត​ខ្សែបម្រើ​ក្រុម Manchester United, Real Madrid និង LA Galaxy មាន​ផែនការ និង​មហិច្ឆតា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​ក្លិប​ថ្មី​របស់​ខ្លួន ហើយ​លោក Adrian Heath ជឿជាក់​ថា Beckham នឹង​សាង​ភាព​អស្ចារ្យ​សម្រាប់​ក្លិប​ថ្មី​មួយ​នេះ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ ។

អ្នកចាត់ការ​ទូទៅ​វ័យ​៥៩​ឆ្នាំ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន Daily Mirror ថា «​វា​មិន​គួរ​ឱ្យ​ជឿ​ទេ​សម្រាប់​បាល់ទាត់​នៅ​សហរដ្ឋអាមេរិក ហើយ​ប្រសិនបើ​នរណា​ម្នាក់​មាន​ភាព​ល្បីល្បាញ​ជាស​កល នឹង​ធ្វើ​ឱ្យ​ក្តី​សុ​បិ​ន្ត​នោះ​ក្លាយជា​ការ​ពិត នោះ​វា​ត្រូវ​តែ​ជា David Beckham»​។

លោក​បាន​បន្ថែម​ថា «​វា​ប្រហែលជា​មិន​ទាន់​កើតឡើង​ទេ ប៉ុន្តែ​ខ្ញុំ​អាច​មើលឃើញ Ronaldo ដើរ​តាម​គន្លង​របស់ Zlatan Ibrahimovic, Wayne Rooney, Steven Gerrard និង Frank Lampard ដែល​ធ្លាប់​លេង​នៅ MLS ។ សម្រាប់ Ronaldo និង Messi ប្រសិនបើ​ពួក​គេ​មក​ចូលរួម​លី​គ MLS នោះ​គឺ​ក្រុម Los Angeles និង Inter Miami»​។

សូម​បញ្ជាក់​ជូន​ថា ការ​ប្រកួត​លី​គ​កំពូល MLS នឹង​ចាប់ផ្តើម​រដូវ​កាល​២០២០​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ