Casemiro សារភាពត្រង់ៗ ចង់ឱ្យមិត្តរួមជម្រើសជាតិម្នាក់ ចូលរួមជាមួយ Real Madrid
ខ្សែបម្រើ Casemiro បានសារភាពថា ខ្លួនចង់ឱ្យមិត្តរួមក្រុមជម្រើសជាតិ ប្រេស៊ីល Neymar ចូលរួមជាមួយក្រុម Real Madrid ។…
ខ្សែបម្រើ Casemiro បានសារភាពថា ខ្លួនចង់ឱ្យមិត្តរួមក្រុមជម្រើសជាតិ ប្រេស៊ីល Neymar ចូលរួមជាមួយក្រុម Real Madrid ។…
ខ្សែបម្រើ Casemiro បានសារភាពថា ខ្លួនចង់ឱ្យមិត្តរួមក្រុមជម្រើសជាតិ ប្រេស៊ីល Neymar ចូលរួមជាមួយក្រុម Real Madrid ។
Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមកកាន់ទឹកដី Estadio Santiago Bernabeu នៅរដូវក្តៅ ហើយ Casemiro សង្ឃឹមថាវានឹងអាចទទួលបានផ្លែផ្កា ។ ខ្សែបម្រើវ័យ២៧ឆ្នាំ រូបនេះបានប្រាប់ទៅកាន់កម្មវីធីវិទ្យុ Onda Cero ថា «ខ្ញុំចង់ឱ្យ Neymar មក Real Madrid ខ្ញុំនិយាយជាមួយគេស្ទើរតែរាល់ថ្ងៃ ។ គេពិតជាកីឡាករឆ្នើម» ។
Neymar ទើបតែវិលត្រឡប់មកជួយក្រុមវិញក្នុងការប្រកួត Champions League ដែលក្រុម PSG បានរងបរាជ័យក្នុងលទ្ធផល ២-១ ទល់នឹងក្រុម Dortmund នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីជាសះស្បើយពីរបួស ស្របពេលដែលធ្លាយដំណឹងថា បច្ចុប្បន្នរូបគេហាក់មិនសូវសប្បាយចិត្តជាមួយក្រុមនៅប៉ារីសមួយនេះ ៕
ចែករំលែកព័តមាននេះ