សម្រាប់មនុស្សមួយចំនួនការមើលឃើញអ្នកដទៃសល់លុយនៅចុងខែប្រៀបបានជាក្តីសុបិនដ៏សែនឆ្ងាយមិនថាពួកគេព្យាយាមសន្សំប៉ុនណាទេ ។ តើអ្នកអាចចៀសវាងស្ថានការនេះទៀតបានដោយវិធីណា? ខាងក្រោម គឺជាគន្លឹះងាយៗដែលជួយឲ្យអ្នកចៀសវាងភាពក្រីក្របាន៖
១. កំណត់គោលដៅការងារច្បាស់លាស់៖
ការរៀបចំផែនការជាការងារដែលស្ត្រេសជាពិសេសនៅពេលដែលការងាររបស់អ្នកមិនអនុញ្ញាតឲ្យអ្នករកចំណូលបានច្រើន ។ ប៉ុន្តែវាជាជំហានដ៏សំខាន់ប្រសិនបើអ្នកចង់រស់នៅក្នុងស្ថានការល្អជាងបច្ចុប្បន្ននៅថ្ងៃមុខ ។ ដូច្នេះតើអ្នកមានគោលដៅការងារអ្វីដែរ? តើអ្នកមានគម្រោងនៅធ្វើការការងារបច្ចុប្បន្នអស់មួយជីវិត ឬទេ? ឬអ្នកចង់ផ្លាស់ប្តូរទៅធ្វើអ្វីផ្សេងដែលនឹងជួយឲ្យអ្នករកលុយបានកាន់តែច្រើននៅថ្ងៃអនាគត?
២. ត្រៀមខ្លួនសម្រាប់ពេលនឿយហត់៖
ការដោះសារធំជាងគេរបស់មនុស្សក្នុងការចាយវាយខ្ជះខ្ជាយ គឺការនឿយហត់ ។ ដូចជានឿយហត់ក្នុងការបោកសម្លៀកបំពាក់ទើបយកវាទៅកន្លែងបោកអ៊ុត ឬនឿយហត់ក្នុងការចម្អិនអាហារជារៀងរាល់ថ្ងៃទើបត្រូវទិញអាហារខាងក្រៅ ។ ប្រាកដណាស់ ការងារមនុស្សម្នាក់ៗត្រូវការពេលវេលា និងកម្លាំងច្រើន ប៉ុន្តែប្រសិនបើអ្នកមិនទុកពេលគ្រប់គ្រាន់សម្រាប់ការងារដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃទេ អ្នកនឹងត្រូវចំណាយកាន់តែច្រើនលើវា ។
៣. រៀនស្រលាញ់អ្វីដែលខ្លួនមាន៖
មនុស្សម្នាក់ៗមាននិយមន័យនៃភាពក្រីក្រខុសៗគ្នា ។ អ្នកអាចមានអារម្មណ៍ថាក្រខណៈដែលអ្នកមានទ្រព្យសម្បត្តិច្រើនជាងមនុស្សភាគជ្រើនដែលនៅជុំវិញអ្នកជាដើម ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនក្រីក្រគ្រប់ពេល អ្នកគួរតែរៀនផ្លាស់ប្តូរទស្សនៈរបស់អ្នក ។ អ្នកមិនគួរផ្តោតស្មារតីនិងកម្លាំងលើអ្វីដែលអ្នកមិនមានទេ តែលើអ្វីដែលអ្នកមានស្រាប់ ។ ជាមួយគ្នានេះដែរ អ្នកត្រូវតែជៀសវាងការប្រៀបធៀបខ្លួនជាមួយអ្នកដទៃ ជាពិសេសគឺមនុស្សលើប្រព័ន្ធសង្គម ។ អ្នកគួរតែវាស់វែងភាពជោគជ័យដោយយោងទៅតាមការអភិវឌ្ឍន៍ខ្លួនវិញមិនមែនសម្ភារៈដែលខ្លួនមានទេ។ តើអ្នកមានលុយសន្សំច្រើនជាងឆ្នាំមុនទេ? ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ