រឿងរ៉ាវដែលត្រូវបានលើកមកនិយាយជាយូរមកហើយ អំពីការជួបគ្នាម្តងទៀតរវាង Manny Pacquiao និង Floyd Mayweather ប៉ុន្តែពេលនេះបើយោងតាមសម្តីអ្នកចាត់ការរបស់ Pacquiao បញ្ជាក់ថា មិនអាចទៅរួច ។
មានការជជែកគ្នាជាច្រើន ដោយមិនអស់ចិត្តចាប់តាំងពីការប្រកួតរវាងអ្នកទាំងពីរកាលឆ្នាំ២០១៥ បានបញ្ចប់ ដែលគ្រានោះ Mayweather ជាអ្នកទទួលជ័យជម្នះ នឹងបន្តកំណត់ត្រាមិនចាញ់របស់ខ្លូន។
អ្នកចាត់ការរបស់កីឡាករ Manny Pacquiao បានប្រាប់ទៅកាន់ ESPN ថា ៖« Mayweather បានប្រាប់ពួកយើងថា ខ្ញុំចូលនិវត្តន៍ហើយ ខ្ញុំមិនវ៉ៃទេ» ។
ប៉ុន្តែទោះបីជាយ៉ាង Mayweather នៅតែធ្វើការប្រកួតជាបន្តបន្ទាប់ ស្របពេលដែលចុងក្រោយនេះ គេក៏បានបង្ហោះរូបភាពគួរឱ្យភ្ញាក់ផ្អើល ក្នុងន័យចង់ប្រកួតម្តងទៀតជាមួយ Conor McGregor ។
ប្រភព ៖ Dailymail , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ