Porsche បានផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាមួយនឹងឈ្មោះ Taycan ចុះហេតុអ្វីបានជា Ferrari មិនព្រមចាត់ការលើរឿងនេះ? នៅពេលនេះ គេបានឃើញប្លង់គ្រោងរបស់រថយន្តអគ្គិសនីនៃក្រុមហ៊ុន Ferrari ដែលចេញដោយ…
Porsche បានផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាមួយនឹងឈ្មោះ Taycan ចុះហេតុអ្វីបានជា Ferrari មិនព្រមចាត់ការលើរឿងនេះ? នៅពេលនេះ គេបានឃើញប្លង់គ្រោងរបស់រថយន្តអគ្គិសនីនៃក្រុមហ៊ុន Ferrari ដែលចេញដោយ European Patent Office។
ជាការពិតណាស់ នាយកប្រតិបត្តិក្រុមហ៊ុនលោក Louis Camilleri បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តបានបើកទូលាយក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី ប៉ុន្តែឥឡូវនេះវាច្បាស់ណាស់ថាផែនការផលិតគឺកាន់តែច្បាស់លាស់លើសពីការរំពឹងទុក។
ដោយសារតែក្រុមហ៊ុនរថយន្តស្ព័រក៏ត្រូវច្បាប់មួយចំនួនរឹតត្បិតលើការផលិតផ្សែងបំពុល Ferrari ក៏ត្រូវដើរលើផ្លូវទៅកាន់ការផលិតរថយន្តអគ្គិសនីដែរ បើទោះបីជាវាអាចនឹងខុសពីរថយន្តអគ្គិសនីធម្មតាក៏ដោយ។
យោងទៅតាមព័ត៌មានលម្អិតនៅក្នុងប៉ាតង់ យើងគួររំពឹងទុកថារថយន្តអគ្គិសនី Ferrari ដំបូងគេ នឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន៤។ ប៉ាតង់នេះពិពណ៌នាអំពី “យានយន្តដែលដើរដោយថាមពលអគ្គីសនីរួមមានការបង្វិលកង់ទាំង៤ និង ម៉ាស៊ីនអគ្គិសនីទាំង៤នៅកង់ទាំងបួនដោយឯករាជ្យ។”
ចែករំលែកព័តមាននេះ