ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងមែនទែន Porsche ចង្កូត​កណ្តាល​​ម៉ាស៊ីន​ស្រោបសុទ្ធតែមាស

4 ឆ្នាំ មុន

ប្រសិនបើ​គេ​ចង់​ច្នៃ​រថយន្ត Porsche ឱ្យ​ប្លែក​ខុស​គេ និង លេចធ្លោ​ជាងគេ វា​ជា​រឿង​ពិបាក​បន្តិច ព្រោះថា​ទីផ្សារ​គឺ​លក្ខណៈ​ចង្អៀត​។ តែ​សម្រាប់​រថយន្ត Porsche 550…

ប្រសិនបើ​គេ​ចង់​ច្នៃ​រថយន្ត Porsche ឱ្យ​ប្លែក​ខុស​គេ និង លេចធ្លោ​ជាងគេ វា​ជា​រឿង​ពិបាក​បន្តិច ព្រោះថា​ទីផ្សារ​គឺ​លក្ខណៈ​ចង្អៀត​។ តែ​សម្រាប់​រថយន្ត Porsche 550 Spyder ដែល​ច្នៃ​ដោយ John Sarkisyan និង បងប្រុស​របស់​គេ គឺ​ពិតជា​មិន​សរសើរ​មិន​បាន​។

នៅ​មុន​ពេល​រថយន្ត Porsche 718 Spyder ស៊ីដាច់​គេ​ក្នុង​ត្រកូល Spyder គេ​ល្បី​រថយន្ត Porsche 550 ដែល​មាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ ១៩៥៣ ទៅ ១៩៥៦​។ Sarkisyan និង បងប្រុស​របស់​គេ មានឈ្មោះ​ល្បី​ដោយសារ​តែ​ច្នៃ​រថយន្ត​ថ្លៃ​ៗ​ជា​ច្រើន ដូច​ជា Mercedes-Benz 300 SL Gullwing ដោយ​ប្រើប្រាស់​តួ​រថយន្ត SLK​។ នៅ​ពេល​នេះ គេ​បាន​ច្នៃ​រថយន្ត 550 ឱ្យទៅ​ជា​រថយន្ត Porsche ចង្កូត​កណ្តាល និង មើលទៅ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត McLaren F1​។

Sarkisyan និយាយ​ថា​៖ «​ការ​ច្នៃ​រថយន្ត​ឱ្យទៅ​ជា​រថយន្ត​កៅអី​កណ្តាល ពិតជា​រឿង​ពិបាកធ្វើ​ណាស់​។ ខ្ញុំ​តែងតែ​ចង់​ធ្វើ​វា ដោយ​ហេតុផល​ខ្លះ​ហើយ​ខ្ញុំ​មិនដឹង​ថា​ហេតុ​អ្វី​ទេ​។ វា​មិន​ស្រួល​ទេ ហើយ​អ្នក​មិន​អាច​មាន​អ្នកដំណើរ​ណា​ម្នាក់​នៅ​ក្នុង​នោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​អ្នកមាន​ភាព​លេចធ្លោ​»​។

គេ​បាន​ហៅ​រថយន្ត​នោះ ថា​ជា​រថយន្ត​សម្រាប់​មនុស្ស​អាត្មា​និយម​។ នេះ​មាន​ន័យ​ថា សម្រាប់​អ្នកទិញ​រថយន្ត​នេះ គឺ​គិតតែ​ពី​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។ មុន​ដំបូង Sarkisyan គិត​ថា​ចង់​ច្នៃ​រថយន្ត​នេះ​ទៅ​ជា​ពណ៌​ស តែ​ក្រោយមក​ក៏​សម្រេចចិត្ត​ថា​ពណ៌​ត្នោត​ស្អាត​ជាង​។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យក​ម៉ូ​ដ​តាម Mercedes S-Class​។

តួ​របស់​រថយន្ត​គឺ​ធ្វើ​ឡើង​ពី​សរសៃ​អុ​ប​ទិ​ក (Fiberglass) ជាមួយនឹង​កញ្ចក់​ខាង​មុខ​តូច​មួយ ដែល​គ្រាន់តែ​សម្រាប់​បាំង​មុខ​របស់​អ្នក​បើក​ប៉ុណ្ណោះ​។ វា​មាន​ពូក​ស្បែក​ពណ៌​ទឹកក្រូច ជាមួយនឹង​ម៉ាស៊ីន​ស្រោបមាស​។ នេះ​គឺ​ពិតជា​ធ្វើ​ឱ្យ​វា​មាន​តម្លៃ​មែនទែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ