ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នឹងត្រូវ​​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​ជាយក្រុង​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​អះអាង​ថា​ ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​ជាយក្រុង​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​នេះ នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ព្រោះ​ទីតាំង​បច្ចុប្បន្ន​នេះ ​មាន​ភាព​ចង្អៀត​និង​មានការ​កក​ស្អះ​ចរាចរណ៍​ខ្លាំង​…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​អះអាង​ថា​ ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​ជាយក្រុង​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​នេះ នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ ព្រោះ​ទីតាំង​បច្ចុប្បន្ន​នេះ ​មាន​ភាព​ចង្អៀត​និង​មានការ​កក​ស្អះ​ចរាចរណ៍​ខ្លាំង​ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ខណ្ឌចំការមន​។

មន្ត្រី​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ មករា ​នេះ​ថា ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​ទីតាំង​ថ្មី​នេះ ​ព្រោះ​ទីតាំង​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​ចង្អៀត​និង​មាន​ឯកសារ​សូ​រិ​យោ​ដី​ច្រើន​គ្មាន​កន្លែង​ទុកជា​ច្រើន​ពេក ​។មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​បាន​បញ្ជាក់​ទៀត​ថា​ អគារ​ថ្មី​របស់​ទីស្តីការក្រសួង​ថ្មី​នេះ​គ្រោង​ចំណាយពេល​សាងសង់​រយៈ​ប្រមាណ​ជិត​២​ឆ្នាំ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៣​ហិ​កតា សំណង់​ទំហំ​៥​ម៉ឺន​ម៉ែត្រ​ និង​កម្ពស់​៥​ជាន់ ហើយ​ចែក​ចេញ​ជាទី​ស្តិ​ការ​ក្រសួង​និង​មន្ទីរពិសោធន៍​។

គួរ​បញ្ជាក់​ថា ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​នឹង​រៀបចំ​ពិធី​ក្រុង​​ពាលី​សាងសង់​សំណង់​អគារ​ទី​ស្តី​ក្រសួង​ថ្មី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីលោកឧបនាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ នា​ព្រឹក​ថ្ងៃ​ទី​២៨​ខែមករា​ ។

កែសម្រួលដោយ