អ្នកកាសែតបានចូលស្តាប់សវនាការលោក កឹម សុខា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជម្រះក្តីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ សម្រាប់សប្តាហ៍ទី២ ដែលគ្រោងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជម្រះក្តីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ សម្រាប់សប្តាហ៍ទី២ ដែលគ្រោងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២…
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជម្រះក្តីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ សម្រាប់សប្តាហ៍ទី២ ដែលគ្រោងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ ខែមករា ។ មេធាវីការពារក្តីលោក កឹម សុខា បានឲ្យដឹងថា តុលាការបានអនុញ្ញាតឲ្យមេធាវីការពារក្ដី ចាក់ខ្សែវីដេអូពេញពីការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ ដែលមានរយៈពេលជាង១ម៉ោង គឺខ្សែវីដេអូនេះហើយដែលលោកត្រូវទទួលការចោទប្រកាន់ពីបទក្បត់ជាតិ ។
មេធាវីការពារក្ដីរបស់លោក កឹម សុខា គឺលោក ចាន់ ចេន បានថ្លែងកាលពីថ្ងៃទី២១ខែមករាថា ខ្សែវីដេអូពេញពីការថ្លែងរបស់លោក កឹម សុខា បញ្ជាក់ថា លោក កឹម សុខា មិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់នោះទេ ។ លោកថ្លែងថា «អាទិត្យហ្នឹង គួរត្រូវបានចាក់នូវភ័ស្តុតាងដែលសហមេធាវីការពារសិទ្ធិ បានដាក់ជូនតុលាការ ជាខ្លឹមសារវីដេអូគាត់មានប្រសាសន៍នៅប្រទេសអូស្ត្រាលី១ម៉ោងជាង ។ ការចាក់វីដេអូដែលគាត់និយាយនៅប្រទេសអូស្ត្រាលីហ្នឹង គឺជាការបង្ហាញសុចរិតភាព ដែលកូនក្តីខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់» ។ លោកមេធាវីឲ្យដឹងទៀតថា សវនាការនៅសប្តាហ៍ទី២នេះ ក៏មានវត្តមានលោក កឹម សុខា និងសហមេធាវីចូលរួមតតាំងក្តីដែរ ។
ភាគីរាជរដ្ឋាភិបាល បានយកវីដេអូខ្លីរបស់លោក កឹម សុខា ធ្វើជាភ័ស្តុតាងសំខាន់បំផុតក្នុងការចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ២០១៧។លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល ធ្លាប់បានថ្លែងការពារខ្សែវីដេអូខ្លីៗ ដែលសមត្ថកិច្ចយកមកធ្វើជាមូលដ្ឋានចោទប្រកាន់លោក កឹម សុខា ថា ទោះវីដេអូនោះត្រូវកាត់ជាកង់ៗក្តីប៉ុន្តែលោក កឹម សុខា បានទទួលស្គាល់ថា រូបភាព សំឡេង នៅក្នុងវីដេអូនោះមិនមែនជាការក្លែងបន្លំនោះទេ ។ មេធាវីការពារក្តីរបស់លោក កឹម សុខា មួយរូបទៀតគឺលោកស្រី ម៉េង សុភារី និយាយថា ការយកសម្ដីរបស់លោក កឹម សុខា និយាយក្នុងវីដេអូតែជាង២នាទី ដែលរាជរដ្ឋាភិបាលប្រើប្រាស់ជាភ័ស្តុតាងក្នុងការចោទប្រកាន់នោះ គឺមានការកាត់តធ្វើឱ្យមានការភ័ន្តច្រឡំ និងខុសពីគោលបំណងពិតរបស់លោក កឹម សុខា ។
ក្នុងសវនាការលើកទី២នេះ សាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអង្គភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិលស្នើសុំចូលរួមស្ដាប់សវនាការថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា គឺអាចចាត់តំណាងរបស់ខ្លួនម្នាក់ ដើម្បីចូលរួម ខណៈបន្ទប់សវនាការនៅសល់កន្លែងអង្គុយចំនួន១០ ។លោក កឹម សុខា បានបន្ថែមវីដេអូឃ្លីបខ្លីៗសរុបចំនួន៣៥ឃ្លីប ជូនតុលាការក្នុងការដោះបន្ទុកពីបទចោទនៅក្នុងសវនាការ លោក កឹម សុខា បានបន្ថែមវីដេអូឃ្លីបសរុបចំនួន៣៥ឃ្លីបជូនតុលាការក្នុងការដោះបន្ទុក តែភាគីតំណាងរាជរដ្ឋាភិបាលអះអាងថា វីដេអូទាំងនេះក៏អាចដាក់បន្ទុកដល់លោក កឹម សុខា វិញក៏អាចថាបានដែរ។
លោក គី តិច ប្រធានក្រុមមេធាវីតំណាងរាជរដ្ឋាភិបាល បានឲ្យដឹងថា សវនាការនេះបានចូលដល់សប្តាហ៍ទី២ ថ្ងៃទី២២ ខែមករា ដោយតំ ណាងអយ្យការបានលើកឡើងពីសកម្មភាពល្មើសដែលបានប្រព្រឹត្តពីឆ្នាំ១៩៩៣រហូតដល់ពេលចាប់ខ្លួនឆ្នាំ២០១៧ ។ ទោះបីជាយ៉ាងណា លោកមេធាវី គី តិច បានលើកឡើងថា ភ័ស្តុតាងថ្មីដែលដាក់ជូនតុលាការដោយជនត្រូវចោទលោក កឹម សុខា នេះ មិនទាន់ដឹងថា ដោះឬដាក់បន្ទុកគាត់ឬយ៉ាងណាទេ ។ លោកមេធាវី គី តិច បានលើកឡើងថា នៅពេលសវនាការ លោក កឹម សុខា បានទទួល ស្គាល់សម្តីគាត់ថាបានធ្វើក្នុងរយៈពេលជាង២០ ឆ្នាំមកហើយ ។ លោកមេធាវីបានសង្កត់ធ្ងន់ថា
ប្រសិនមិនមានការទប់ស្កាត់ទេ តាមរយៈអំពើឬព្យសនកម្មនឹងប៉ះពាល់យ៉ាងធំធេងដល់សេចក្តីសុខរបស់ពលរដ្ឋនិងសង្គមជាតិ ។
លោក ផែង ហេង មេធាវីការពារសិទ្ធិរបស់ លោក កឹម សុខា បានលើកឡើងថា ការដាក់វីដេអូឃ្លីបសរុបចំនួន៣៥ឃ្លីបជូនតុលាការគឺដើម្បីបញ្ជាក់ថា លោក កឹម សុខា មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមុនចេញសេចក្តី សម្រេច ។ តុលាការបានចោទលោក កឹម សុខាថាបានប្រព្រឹត្តល្មើសតាំងពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៧ ។ សវនាការនាព្រឹកថ្ងៃទី២២ ខែមករា ក្រុមមេធាវីការពារក្តីបានដាក់ភ័ស្តុតាងដើម្បីដោះបន្ទុកពីបទចោទខាងលើ ។ កាលពីសប្តាហ៍មុន លោក កឹម សុខា បានដាក់ឯកសារជាវីដេអូឃ្លីប(យូអេសប៊ី)ចំនួន២ ហើយពេលនេះមានវីដេអូឃ្លីបចំនួន៣៣ឃ្លីបទៀតបានដាក់ជូនក្នុងតុលាការ ។
គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬបទក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ តាមមាត្រា៤៤៣នេះ បើសិនជាតុលាការរកឃើញទោស គឺអាចប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ ៕
ចែករំលែកព័តមាននេះ