ជំងឺពុកឆ្អឹងអាចជាជំងឺដ៏សាហាវ ប៉ុន្តែវាជាដំណឹងដ៏ល្អមួយដែលវាអាចការពារមិនឲ្យកើតមានបាន។ នេះជាវិធីក្នុងការបរិភោគអាហារមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយ ការប្រឈមមុខរបស់អ្នកនឹងការកើតជំងឺពុកឆ្អឹងនេះ ៖
១- ញ៉ាំទឹកដោះគោ៖ ទឹកដោះគោដែលមិនមានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាប យ៉ាអួរដែល គ្មានជាតិខ្លាញ់ គឺជាប្រភពនៃជាតិកាល់ស្យូមដែលនាំឲ្យមានសុខភាពល្អដែលអ្នកត្រូវការ ដើម្បីយកទៅសាងសង់ឆ្អឹងឲ្យបានរឹងមាំ។ ផលិតផលទឹកដោះគោ ក៏មានវីតាមីន D ដែលអ្នកត្រូវការ សម្រាប់ស្រូបយកជាតិកាល់ស្យូមបានត្រឹមត្រូវផងដែរ។
២- ត្រី៖ ត្រីខកំប៉ុង និងត្រីសាម៉ុងញ៉ាំវាទាំងឆ្អឹងក៏សម្បូរជាតិកាល់ស្យូមផងដែរ។ ខ្លាញ់ត្រីផ្សេងទៀត គឺសម្បូរដោយវីតាមីន D ដែលអាចជួយឲ្យមានជាតិកាល់ស្យូមគ្រប់គ្រាន់ផងដែរ។
៣- ញ៉ាំអាហារបៃតង៖ ស្លឹកបន្លែពណ៌បៃតងមានជាតិកាល់ស្យូមច្រើន បូកបន្ថែមទាំងជាតិប៉ូតាស្យូម និងវីតាមីន K ដែលអ្នកត្រូវការ ដើម្បីទប់ស្កាត់ការបាត់បង់ជាតិកាល់ស្យូមពីឆ្អឹង។
៤- សណ្តែក៖ សណ្តែកមិនត្រឹមតែមានជាតិកាល់ស្យូមនោះទេ វាហាក់ដូចជាជួយរក្សាដង់ស៊ីតេឆ្អឹងបានល្អ។
៥- សូមកុំញ៉ាំជាតិប្រូតេអ៊ីនច្រើនពេក៖ ការទទួលទានប្រូតេអ៊ីនច្រើនអាចបង្កើនការបញ្ចេញចោលជាតិកាល់ស្យូម។ កំណត់ការហូបប្រូតេអ៊ីនត្រឹម ៥០ ក្រាមជារៀងរាល់ថ្ងៃសម្រាប់ស្ត្រី និងមិនលើសពី ៦៣ ក្រាមចំពោះបុរស។
៦- កម្រិតការញ៉ាំជាតិកាហ្វេអ៊ីន៖ កម្រិតការទទួលទានជាតិកាហ្វេអ៊ីនមកត្រឹមពីរពែងក្នុងថ្ងៃ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ