ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jeep Wrangler ម៉ាស៊ីន Hybrid មានឈ្មោះ​ជា​ផ្លូវការ​ហើយ

4 ឆ្នាំ មុន

ក្រុមហ៊ុន Fiat Chrysler មាន​ផែនការ​បំពាក់​ម៉ាស៊ីន​អគ្គិសនី​ទៅ​លើ​គ្រប់​ម៉ូ​ដែល Jeep ត្រឹម​ឆ្នាំ ២០២២​។ នៅ​ពិព័រណ៍ CES ២០២០…

ក្រុមហ៊ុន Fiat Chrysler មាន​ផែនការ​បំពាក់​ម៉ាស៊ីន​អគ្គិសនី​ទៅ​លើ​គ្រប់​ម៉ូ​ដែល Jeep ត្រឹម​ឆ្នាំ ២០២២​។ នៅ​ពិព័រណ៍ CES ២០២០ ក្រុមហ៊ុន Jeep នឹង​បង្ហាញ​ពី​អនាគត​របស់​ខ្លួន ដែល​មាន​រថយន្ត Jeep Wrangler, Jeep Compass និង Jeep Renegade ម៉ាស៊ីន Hybrid​។ ព័ត៌មាន​លម្អិត​ពី​ម៉ាស៊ីន​របស់​វា មិន​ទាន់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង​នៅឡើយ​ទេ​។ តែ Jeep បាន​ប្រាប់​ជា​ផ្លូវការ​ថា រថយន្ត Hybrid របស់​ខ្លួន​នឹង​មាន​ផ្លា​ក​សម្គាល់ថា Jeep 4xe នៅ​ជាប់​នឹង​រថយន្ត​។

ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​និយាយ​ថា រថយន្ត​ម៉ាស៊ីន Hybrid ថ្មី​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​យីហោ Jeep ទាន់សម័យ នៅ​ពេល​វា​ព្យាយាម​ក្លាយជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​ការ​រក្សា​បរិស្ថាន​បៃតង​។ កម្រិត​នៃ​ការ​ស៊ីសាំង​របស់​រថយន្ត​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង​នៅឡើយ​ទេ​។ តែ​ក្រុមហ៊ុន Jeep បាន​សន្យា​ថា រថយន្ត 4xe របស់​ខ្លួន​គឺជា​រថយន្ត Jeep ស៊ីសាំង​តិច​បំផុត និង ខ្លាំង​បំផុត​មិន​ចាញ់​ម៉ូ​ដែល​សាំង​ទេ​។

Jeep ដែល​ដើរ​ដោយ Hybrid នឹង​មាន​កម្លាំង​បង្វិល​ខ្លាំង​ជាង​មុន និង សន្ទុះ​ស្ទុះ​ជាង​មុន ដែល​ធ្វើ​ឱ្យ​អ្នកបើកបរ​មានការ​សប្បាយ​រីករាយ​ក្នុង​ការ​បើកបរ​ច្រើន​ជាង​មុន ជាមួយនឹង​ការ​បើក Off-Road កាន់តែ​ប្រសើរ​។ បន្ទាប់​ពី​ពិព័រណ៍ CES ព័ត៌មាន​បន្ថែម​អំពី​ម៉ូ​ដែល Jeep Wrangler, Jeep Compass និង Jeep Renegade 4xe នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ឯ​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ ញូ​វ​យ៉​ក និង​ប៉េ​កាំ​ង​នៅ​ឆ្នាំ​នេះ ដែល​យើង​ទំនងជា​នឹង​សិក្សា​ពី​ការ​បញ្ជាក់​និង​តម្លៃ​លម្អិត​។

នៅ​ឯ​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Jeep បាន​បញ្ជាក់​ថា រថយន្ត Hybrid ប្រភេទ​ដោត​ឌុ​យ​បញ្ចូល​ភ្លើង Renegade និង Compass នឹង​មាន​ម៉ាស៊ីន 1.3-liter ៤​ស៊ីឡាំង ជាមួយនឹង​ម៉ូ​ទ័​រ​អគ្គិសនី ដែល​សរុប​អាច​បង្កើត​កម្លាំង​បាន ២៤០​សេះ និង អាច​បើក​ដោយ​អគ្គិសនី​បាន​ចម្ងាយ ៣១​ម៉ា​យ​។

រថយន្ដ Jeep Wrangler ស៊េរី​ឆ្នាំ ២០២០ ក៏​មាន​ផង​ដែរ​ជាមួយនឹង​ជម្រើស Hybrid ហៅ​ថា eTorque ដែល​ប្រើប្រាស់​កម្លាំង Hybrid ៤៨​វ៉ុល​។ តែ​សម្រាប់​រថយន្ត Wrangler 4xe ប្រភេទ​ដោត​ឌុ​យ​បញ្ចូល​ភ្លើង នឹង​អាច​ធ្វើ​ឱ្យ​ការ​ស៊ីសាំង​កាន់តែ​តិច​ជាង​មុន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ