ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​នីហ្សេរីយ៉ា​ប្រកាស​ប្រគល់​ព្រហ្មចារី​ដល់​ក្រុម​ភេរវករ​ ជា​ថ្នូរ​នឹង​ការ​ឱ្យ​ដោះលែង​សិស្ស​ស្រី​រង​គ្រោះ​276នាក់​

11 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាល​ពី​ពេល​ ថ្មីៗនេះ​ផ្សាយ​ថា​ នាង​អាដូ​គី​យេ​ តារា​ចម្រៀង​ជនជាតិ​នីហ្សេរីយ៉ា​ បាន​សម្រេច​ចិត្ដ​ប្រគល់​ព្រហ្មចារី​ដល់​ក្រុម​ភេរវកម្ម​បូហ្គោ​ហារ៉ាម ជា​ថ្នូរ​នឹង​ការ​ដោះលែង​សិស្ស​ស្រី​ចំនួន​២៧៦នាក់​ដែល​ពួក​គេ​ចាប់​ខ្លួន​ជា​ចំណាប់ខ្មាំង​ ។

នាង​អាដូគីយេ​ ជា​ទូត​សន្ដិភាព​របស់​អង្គ​ការ​សហប្រជា​ជាតិ​បាន​ដាក់សំណើ​ប្ដូរ​ព្រហ្មចារី​ ព្រោះ​ចង់​សង្គ្រោះ​សិស្ស​ស្រី​ដែលក្លាយ​ជា​ចំណាប់​ខ្មាំង​របស់ក្រុម​បូហ្គោហារ៉ាម​ ។ តារា​ចម្រៀង​រូប​នេះ​និយាយ​ថា​ សិស្ស​ទាំង​នោះ​នៅ​ក្មេង​គួរ​តែ​មាន​សេរី​ភាព​វិញ​ ។​ រូប​នាង​យល់​ព្រម​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ក្រុម​បូហ្គោ​ហារ៉ាម​ពី​១០​ទៅ​១២​នាក់​ក្នុង​មួយ​យប់​ ឱ្យ​តែ​ពួក​គេ​យល់ព្រម​ដោះ​លែង​ក្មេង​ស្រី​ទាំង​នោះ។

ចំពោះសំណើ​របស់​នាង​អាដូគីយេ​នេះ​ ក្រុម​បូហ្គោហារ៉ាម​ បាន​បង្ហាញ​ទស្សនៈ​ច្រើន​ ដោយ​អ្នក​ខ្លះ​សរសើរ​នាង​ថា​ ជា​នារី​ក្លាហាន​ ខណៈ​ពេល​អ្នក​ខ្លះ​ទៀត​ចំអក​ថា​ គ្មាន​បានការ​ និង​មិន​ប្រាកដ​ប្រជា​ និងខ្លះ​ថា​វា​គ្រាន់​តែ​ជា​ការ​ព្យា​យាម​ធ្វើ​ឱ្យ​ខ្លួន​កាន់​តែ​ល្បី​ដោយ​សារ​ដំណឹង​ដ៏​លា​មក​នេះ ៕​