ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​អាយុ​៥ឆ្នាំ រត់​ឆ្លងផ្លូវ​ត្រូវរ​ថយន្ត​​កិនបែកក្បាល​ខ្ទេច

11 ឆ្នាំ មុន

ខេត្ត​កំពង់ចា​ម ៖ ​កុមារាឈ្មោះ ​សេង ពេជ្រ ​អាយុ៥ឆ្នាំ នៅភូមិ​ត្រពាំង​​ក្រសាំ​ង ឃុំត្រពាំងព្រះ ស្រុក​ព្រៃ​ឈ​រ ត្រូវរថយន្តម៉ា​កតា​កូម៉ា​ ពណ៌​ឈា​មជ្រូកមួយ​គ្រឿ​ង ពាក់​ស្លាក​លេខ​​កំពង់​ចា​ម2A​​-0423 បើក​បុក​ពេញ​ទំហឹងនិង​កិនបែកក្បាលខ្ទេច ខណៈពេលកុមារារូបនេះរ​ត់​កាត់ថ្នល់​ជាតិលេខ​៧ ។

ខេត្ត​កំពង់ចា​ម ៖ ​កុមារា​ឈ្មោះ ​សេង ពេជ្រ ​អាយុ៥ឆ្នាំ នៅភូមិ​ត្រពាំង​​ក្រសាំ​ង ឃុំត្រពាំងព្រះ ស្រុក​ព្រៃ​ឈ​រ ត្រូវរថយន្តម៉ា​កតា​កូម៉ា​ ពណ៌​ឈា​មជ្រូកមួយ​គ្រឿ​ង ពាក់​ស្លាក​លេខ​​កំពង់​ចា​ម2A​​-0423 បើក​បុក​ពេញ​ទំហឹងនិង​កិនបែកក្បាលខ្ទេច ខណៈពេល​កុមារារូបនេះរ​ត់​កាត់ថ្នល់​ជាតិលេខ​៧ ។

ហេ​តុការណ៏​​នេះបានកើ​តឡើង នៅ​វេលា​ម៉ោង​​​១០​​ព្រឹកថ្ងៃទី១៩ មិថុនា​ ។ ក្រោយ​ពី​កើត​​ហេតុ រថយន្ត​​បានបើករ​ត់គេច​យក​ទៅ​ប្លុង​ចោលនៅក្រោយ​វត្តរ​លួស ​ស្ថិត​​​​​​​​​​​​​នៅភូ​មិអន្លង់​ស្នូក ឃុំ​អូរស្វាយ ស្រុក​​កំពង់​សៀម ហើយ​អ្នក​​បើក​បរបា​នរ​ត់គេ​ចខ្លួនបាត់ ។

លោក​អនុសេ​នីយ៏ឯក​​ សេង ណា អធិ​ការ​រងនគរបា​លស្រុក​ព្រៃ​ឈរ​ ទទួល​ផែន​សណ្តាប់​ធ្នាប់​បានប្រាប់​ឲ្យដឹ​ងថា មុនពេល​កើត​ហេតុ ជីដូន​​ចា​ស់​ម្នាក់​បាន​ដឹកដៃ​ចៅប្រុស​​ឈ្មោះ ពេជ្រ ​ដើរចេញពីផ្ទះ​នៅខាងជើង ​ឆ្លងថ្នល់​ទៅខាង​ត្បូង​ដើម្បី​យក​ហ្គាស​ទៅ​ប្តូរ​នៅផ្ទះ​លក់​គ្រឿង​ទេស​មួយ​កន្លែង​​ ។ ​ក្រោយ​​ពី​ប្តូរ​រួច​ជីដូននិង​​ចៅ​បានដើរ​ត្រឡប់​មកផ្ទះវិ​ញ​ ចំណែក​ចៅបា​នរត់មកតា​មក្រោយឆ្លង​ថ្នល់​មិនទា​ន់ផុត​ផ​ង ក៏​ត្រូវរ​ថយន្ត​បុកពេញទំហឹ​ង បណ្តាល​ឲ្យស្លាប់ភ្លាម​ៗតែម្តង​៕