បុរសជនជាតិឥណ្ឌាវ័យ៧៥ឆ្នាំ លោក Suk umaran Menon ទទួលទានតែនំប៉័ង និងទឹកអស់រយៈពេល៤ឆ្នាំ ជាអាហារប្រចាំថ្ងៃដើម្បីប្រឆាំងរដ្ឋាភិបាលឥណ្ឌា ដែលរឹបអូសយកដីកសិដ្ឋានរបស់គាត់ ។ លោក Sukumaran Menon រស់នៅក្នុងទីក្រុង Bang-lore ប្រទេសឥណ្ឌា ។
ជារៀងរាល់ព្រឹក រូបលោកតែងតែអង្គុយលើបង់នៅក្រៅរបងឧទ្យានជាតិ Mahatma Gandhi Park ផ្លូវM.G ដោយកាន់ឆត្រម្ខាងដើម្បីការពារកម្ដៅថ្ងៃ ។ នេះជាអាកប្បកិរិយាបង្ហាញថា លោកតវ៉ាប្រឆាំងជាមួយរដ្ឋាភិបាលឥណ្ឌា ដែលរឹបអូសយកដីកសិដ្ឋានរបស់លោក ។ ការតវ៉ាប្រឆាំងមួយក្នុងចំណោមការតវ៉ាប្រឆាំងដទៃទៀតគឺលោក Sukumaran Menon បានធ្វើនៅSamadhana Upavasa Satyagraha ដែលជាទីលានប្រឆាំងភាពអយុត្ដិធម៌ដោយមិនបានទទួលទានអ្វីទាល់តែសោះចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ។ លោកមិនបានកាន់បដា ឬខិត្ដប័ណ្ណតវ៉ាប្រឆាំងណាមួយទេ តែលោកបានធ្វើឱ្យអ្នករស់នៅក្នុងភូមិ ជាពិសេសអ្នកដំណើរមានការងឿងឆ្ងល់ពីអាកប្បកិរិយារបស់លោក ។
លោក Sukumaran Menon និយាយថា រឿងរឹបអូសយកដីរបស់គាត់ ដោយរដ្ឋាភិបាលនេះ កើតឡើងក្នុងឆ្នាំ១៩៩៦ រដ្ឋាភិបាលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Karnataka Industrial Areas Development Board (KIADB) ទន្ទ្រានយកដីរបស់គាត់ ដោយអះអាងថា បានជាដីគម្រោងសាងសង់របស់រដ្ឋ ។ ក្រៅពីឈរមើលទាំងឈឺចាប់ លោក Sukumaran Menon និងភរិយាមិនអាចធ្វើអ្វីបានទេ ។ ការរឹបអូសយកដីកសិដ្ឋាននេះមិនបានផ្ដល់សំណងអ្វីជាការដោះដូរទេ ៕
ចែករំលែកព័តមាននេះ