ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៧​នាក់​បាន​ស្លា.ប់​បន្ត​បន្ទាប់​គ្នា​នៅ​ក្នុង​អណ្តូង​លូមួយ​​ខណៈ​ចុះ​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​ជាប់​នៅ​ក្នុង​នោះ​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ​យ៉ាង​ហោច​​​​ណាស់​មនុស្ស​​​ប្រុស​- ស្រី​​ចំនួន​០៧​នាក់​បាន​ស្លា.ប់​បន្ត​បន្ទាប់​គ្នា ដោយ​ថប់​ខ្យល់​​​ក្នុង​អណ្តូង​លូ​មួយ​ ខណៈ​ចុះ​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​នៅ​​​ជាប់​នៅ​ក្នុង​នោះ​ ។

បើតាម​លោក អនុសេនីយ៍​ឯក មុយ ណន អធិការ​ស្តី​ទី​ស្រុក​បន្ទាយ​ស្រី ​ បាន​ប្រាប់​អោយ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​

ខេត្ត​សៀម​រាប ៖ ​យ៉ាង​ហោច​​​​ណាស់​មនុស្ស​​​ប្រុស​- ស្រី​​ចំនួន​០៧​នាក់​បាន​ស្លាប់​បន្ត​បន្ទាប់​គ្នា ដោយ​ថប់​ខ្យល់​​​ក្នុង​អណ្តូង​លូ​មួយ​ ខណៈ​ចុះ​ទៅ​ជួយ​មនុស្ស​ម្នាក់​ដែល​នៅ​​​ជាប់​នៅ​ក្នុង​នោះ​ ។

បើតាម​លោក អនុសេនីយ៍​ឯក មុយ ណន អធិការ​ស្តី​ទី​ស្រុក​បន្ទាយ​ស្រី ​ បាន​ប្រាប់​ឱ្យ​​​ដឹង​ថា​ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​នៅ​​វរលា​ម៉ោង​ជាង​៥ ល្ងាច ថ្ងៃ​ទី ៣១ ឧសភា ២០១៤ នេះ​នៅ​ចំណុច​អណ្តូង​លូ​មួយ ស្ថិត​នៅ​ក្នុង​ភូមិ​​សា​លា​ក្រ​វ៉ាន់ ឃុំ​រំចេក ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀម​រាប ខណៈ​ពេល​ដែល​មាន​មនុស្ស​ម្នាក់​ជ្រុះ​លុយ​ចំនួន​ បី​ពាន់​រៀល​​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​លូ​នោះ ហើយ​បាន​ចុះ​ទៅ​រើស​យក​មក​វិញ​ក៏​មាន​អាការៈ​ប្រ​កាច់​នៅ​ក្នុង​អណ្តូង​លូ​នោះ​  ឃើញ​ដូច្នេះ​ក៏​មាន​មនុស្ស​៧​នាក់​ទៀត​​ចុះ​ទៅ​ជួយ​អន្ត​រា​គមន៏​បណ្តាល​ឱ្យ​ស្លាប់​បន្ត​បន្ទាប់​គ្នា​សរុប​ទាំង​អស់​ចំនួន​០៧​នាក់​( ស្រី​០២​នាក់​-ប្រុស​០៥​នាក់) ។​លោក អធិការ​ស្តី​ទី បាន​ឱ្យ​ដឹង​ទៀត​ថា អណ្តូង​លូ​នេះ​ជា​អណ្តូង​ចាស់​ដែល​គេ​ខាន​​​ប្រើ​ប្រាស់​យូរ​ហើយ​ដូច្នេះ​​ អណ្តូង​នេះ​គ្មាន​ខ្យល់​អុក​ស៊ីសែន​នោះ​ទេ ។

បើតាម​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា បើ​សិន​ជា​ចង់​ចុះ​​ទៅ​ក្នុង​អណ្តូង​លូ ដើម្បី​ស្តារ ឬក៏​ធ្វើ​អ្វី​មួយ​ ប្រ​ការ​ដែល​ល្អ​គឺ​យើង​ត្រូវ​រក​ចន្លុះ​ភ្លើង​ដុត​ទម្លាក់​ទៅ​ក្នុង​អណ្តូង​​ជា​មុន​សិន​ បើ​សិន​ជា​ចន្លុះ​នោះ​រលត់​នោះ​​បង្ហាញ​ថា អណ្តូង​នោះ​គឺ​គ្មាន​ខ្យល់​អុក​ស៊ី​សែន​ទេ​ ដូច្នេះ​យើង​មិន​ត្រូវ​ចុះ​ទៅ​ក្នុង​អណ្តូង​នោះ​ទេ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​យើង​ថប់​ខ្យល់​ស្លាប់​ ។

គួរ​បញ្ជាក់​ផងដែរ​ថា ករណី​មនុស្ស​ស្លាប់​ក្នុង​អណ្តូង​លូ​​នេះ​មិន​មែន​ជា​ករណី​ទី​មួយ​ទេ​សម្រាប់​ខេត្ត​សៀម​រាប​គឺ​វា​បាន​កើត​ឡើង​ច្រើន​លើក​មក​ហើយ ដោយ​លើក​ទី១​​កើត​ឡើង​​នៅ​ក្បែរ​សា​លា​គរុកោសល្យ​សៀមរាប លើក​ទី២​កើត​ឡើង​នៅ​ក្នុង​ស្រុក​ស្រី​ស្នំ​និង​លើក​ទី​៣​កើត​ឡើង​នៅ​ស្រុក​សូត្រ​និគម ដែល​បី​លើក​ខាង​លើ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​០៧​នាក់​ទៅ​ហើយ ។ដោយ​ឡែក​សម្រាប់​ករណី​ទី​៤ នេះ​គឺ​បាន​កើត​ឡើង​នៅ​នៅស្រុក​បន្ទាយ​ស្រី​​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​០៧​នាក់​តែ​ម្តង​។