ខេត្តសៀមរាប៖ ម៉ូតូធំម៉ាកយ៉ាម៉ាហា(FZ) ព័ណក្រហមគ្មានស្លាកលេខបើកបរដោយក្មេងប្រុស អាយុ១៦ឆ្នាំ ជិះមកពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ បានបុកម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខដូចគ្នាពេញទំហឹង ដែលជិះស្របទិសគ្នាទើបចេញពីផ្ទះ បត់ទៅត្បូងជិតផុតផ្លូវហើយដើម្បីទៅផ្សារ មិនទាន់បាន១នាទីស្រួលផងស្រាប់តែម៉ូតូធំនោះមកបុកតែម្តងបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់ ។ ករណីគ្រោះថ្នាក់ចរារចណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចំណុចលើ ផ្លូវជាតិលេខ៦ មុខសណ្ឋាគារសេរីភាព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចចរាចរ នៅកន្លែងកើតហេតុបានប្រាប់កោះសន្តិភាពថាម្ចាស់ម៉ូតូធំ ឈ្មោះថោង ភក្តីភេទប្រុសអាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជិះម៉ូតូម៉ាកយ៉ាម៉ាហា(FZ) ពណ៌ក្រហមគ្មានស្លាកលេខបើកពីកើតមកលិច (របួសស្រាល) ម៉ូតូខូចខាតមួយកំណាត់មុខ។ ចំណែកម្ចាស់ម៉ូតូម្ខាងទៀតឈ្មោះ ហេង សុខា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប (របួសធ្ងន់)ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមគ្មានស្លាកលេខបើកស្របទិសគ្នាបត់ទៅត្បូងខូចខាតម៉ូតូបែកអាវខាងឆ្វេងនិងវៀចកមុខ។
សមត្ថកិច្ចចរាចបន្តថាក្រោយពីធ្វើការវាស់វែងរួចក៏បានយកម៉ូតូទាំង២គ្រឿងមកដាក់ខាងដើម្បីកុំឱ្យកកស្ទះចរាចរ ហើយជនរងគ្រោះឱ្យបងប្អូនម្ចាស់ម៉ូតូទាំងសងខាងយកទៅពេទ្យដែលនៅជិតកន្លែងកើតហេតុរួចយកម៉ូតូទាំង២នេះទៅទុកនៅគោលដៅស្ពានថ្មមុខព្រះរាជដំណាក់ (ព្រះអង្គចេកព្រះអង្គចមដើម្បីឱ្យម្ចាស់ម៉ូតូឬអ្នកតំណាងមកដោះស្រាយគ្នាតាមច្បាប់។
ចែករំលែកព័តមាននេះ