ជនជាតិឥណ្ឌូនេស៊ីម្នាក់បើករថយន្តបុ.ករះ ស្លា.ប់ម្នាក់ របួ.សធ្ងន់ស្រាល៣នាក់ ខូចខាតរថយន្ត១គ្រឿង ម៉ូតូ២គ្រឿងនិងកង់បី១គ្រឿង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ីបើករថយន្តហ្វូតសេរីទំនើបបុករៈបណ្តាលរបួសធ្ងន់ស្រាល៣នាក់ស្លាប់ម្នាក់នៅមន្ទីពេទ្យនិងខូចខាតរថយន្ត១គ្រឿងម៉ូតូ១គ្រឿងនិងម៉ូតូកង់បី១គ្រឿងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ស្ថិតភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍ប្រាប់ថា មានរថយន្តហ្វូតTERRITORY១គ្រឿងពាក់ស្លាក់លេខភ្នំពេញ 2BW-0511 ដែលបើកបរដោយជនជាតិឥណ្ឌូនេស៊ីបានបើកក្នុងល្បឿនលឿនតាមផ្លូវបេតុងទិសដៅពីត្បូងមកជើងក្នុងស្ថានភាពស្រវឹងបានបុករៈម៉ូតូកង់បីលលក់ទឹកអំពៅបណ្តាលស្ត្រី១នាក់របួសនិងបន្តបុករថយន្ត១គ្រឿងបណ្តាលកំពិតមួយចំហៀងរបួសបុរស់ម្នាក់ក្នុងរថយន្តហើយបន្តទៅបុកម៉ូតូស្កូពី១គ្រឿងបណ្តាលយុវជន១នាក់របួសធ្ងន់ហើយបន្តទៅបុកបង្គោលភ្លើងកំពិតមុខទៅលេងរួច។
មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា កណីគ្រោះថ្នាក់ចរាចរណ៍ដែលបុករៈបណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់ក្នុងនោះស្រី១នាក់របួសធ្ងន់និងយុវជន១នាក់របួសធ្ងន់បញ្ជូនដល់មន្ទីពេទ្យបណ្តាលស្លាប់ហើយអ្នកបើកបរជាជនជាតិឥណ្ឌូននេស៊ីដែលបើកបរក្នុងស្ថានភាពស្រវឹងទើបបណ្តាលបុករៈខូចខាតរថយន្ត២គ្រឿងមានរថយន្តសេរីទំនើបដែលបង្កខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរនិងរថយន្តរងគ្រោះ១គ្រឿងកំពិតមួយចំហៀងនិងម៉ូតូកង់១គ្រឿង និងស្កូពី១គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ ៕



ចែករំលែកព័តមាននេះ