ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​RANGE ROVER បុក​និង​កិន​ពីលើ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​របួស​ធ្ងន់០២​នាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លា.ប់​និង​០២​នាក់​ទៀត​រង​របួស​ធ្ងន់​​ក្នុង​ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​រថយន្ត​ម៉ាក​ RANGE ROVER បុក​និង​កូន​ពី​លើ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​.០០​នាទី​ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៣ ឧសភា ២០១៤ នៅ​ចំណុច ​មុខ​អាគា​អ៊ែត​ ហ៊្វូត តាម​​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​០២​នាក់​ទៀត​រង​របួស​ធ្ងន់​​ក្នុង​ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​រថយន្ត​ម៉ាក​ RANGE ROVER បុក​និង​កិ​ន​ពី​លើ​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​.០០​នាទី​ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៣ ឧសភា ២០១៤ នៅ​ចំណុច ​មុខ​អាគា​អ៊ែត​ ហ៊្វូត តាម​​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​ RANGE ROVER មិនចាំ​​ពណ៌​និង​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុក៏​​មាន​ម៉ូតូ​មួ​យ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សេ១២៥ ពណ៌ខ្មៅស៊េរី​ឆ្នាំ​២០១៣  ពាក់ស្លាក​លេខ កំពង់ចាម​1E-4749 ជិះ​គ្នា​០៣​នាក់​ជិះ​ចេញ​ពី​អាគារ អ៊ែត ហ៊្វូត​ក្នុង​បំណង​ឆ្លង​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​ត្រូវ​បាន​រថយន្ត​ RANGE ROVER បុក​និង​កិនពី​លើ​ម៉ូតូ​អូស​ចម្ងាយ​ជាង​១០​ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​០២​នាក់ ។

ក្រោយ​ពេលកើត​ហេតុ​រថយន្ត​បាន​បន្ថែម​ល្បឿន​ជិះ​គេខច​ខ្លួន​បាត់​ទៅ ហើយ​ជនរង​គ្រោះ​ត្រូវ​បាន​​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លី​និក​ឯក​ជន​។