ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ឃាត់​ខ្លួនអ្នក​ដឹក​ជញ្ជូន​ និង​ប្រេង​ម្រះ​ព្រៅ​ភ្នំ​២៨ប៊ីដុង

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៨:១០

ប្រេង​ម្រះ​ព្រៅ​ភ្នំ​ចំនួន​២៨​ប៊ី​ដុងនិ​ងរថយន្ត​ម៉ាក TITAN

ថ្មកែវ

ប្រេង​ម្រះ​ព្រៅ​ភ្នំ​ចំនួន​២៨​ប៊ី​ដុងនិ​ងរថយន្ត​ម៉ាក TITAN

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​ពោ​ធិ៍​សាត់ ៖ ប្រេង​ម្រះ​ព្រៅ​ភ្នំ​ចំនួន​២៨​ប៊ី​ដុង ស្មើ​នឹង​៩៧៧,៣​គីឡូក្រាម​ និ​ងរថយន្ត​ម៉ាក TITAN ពណ៌​ខៀវ​មួយ​គ្រឿង​ពាក់ ស្លាក​លេខ​ច០២៣៣ ភព២ ត្រូវ​បាន​មន្ត្រី​មេ​ព្រៃ​ចាប់​ឃាត់​ ទុក​កាល​ពីថ្ងៃ​ទី២៩ សីហា ឆ្នាំ​២០១០ វេលា​ម៉ោង១និង​៣០​នាទីរសៀល​ ត្រង់​ចំណុច​ភូមិ​កំពែង​​ ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ​ ។ លោកជា ហួត នាយ​ផ្នែក​រដ្ឋ​បាលព្រៃ​ឈើ​ស្រុកភ្នំ​ក្រវាញ​ឱ្យ​ដឹង​ថា ជា​មួយ​គ្នា​នឹងការ​ចាប់​ឃាត់​រថ​យន្ត​​ និង​ប្រេង​ម្រះព្រៅ​ភ្នំ​នេះ ​សមត្ថ​កិច្ច​ក៏​បាន​​ឃាត់ខ្លួន​អ្នក​បើក​បររថយន្ត​ឈ្មោះ​សុខ វិចិត្ត​ ភេទប្រុស ​អាយុ​២៦ឆ្នាំ មាន​ទី​លំ​នៅភូមិ​ដើមច័ន្ទ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ផង​ដែរ ។

ទាក់​ទិន​នឹង​សកម្ម​ភាព​បង្ក្រាប​បទ​ល្មើស​ដឹក​ប្រេង​ម្រះ​ព្រៅ​ភ្នំនេះ លោកបានឱ្យ​ដឹងថា កន្លង​មក​ភ្នាក់​ងារ​ធ្លាប់​ផ្តល់​ព័ត៌​មាន​មក​ថា គេ​តែង​ឃើញ​រថ​យន្ត​ខាង​លើ​ដឹក​ឥដ្ឋ​ពី​ទី​រួម​ខេត្តពោធិ៍​សាត់​ឡើង​ទៅលើ ប៉ុន្តែ​មិន​ដឹង​ដឹក​យក​ទៅដាក់​នៅ​​កន្លែង​ណា​ប្រាកដ លុះ​ពេល​ត្រឡប់មក​វិ​ញ​រថ​យន្ត​ដដែល​នេះតែងតែ​លួច​ផ្ទុក​ឈើ​គ្រញូង​ ឬ​ប្រេង​ម្រះ​ព្រៅ​ភ្នំ​​មិន​ដែល​ខាន​ ។ លោកជា ហួត ​បន្ត​ថា បន្ទាប់​ពី​ដឹង​ព័ត៌​មាន​នេះភ្លាម រូប​លោក​បាន​ចាត់​វិធាន​ការ​តាម​ឃ្លាំ​មើល​សកម្ម​ភាព​រថយន្ត​នោះគ្រប់ពេល​វេលា​ លុះ​នៅ​ថ្ងៃ​ទី២៩ សីហា ឆ្នាំ​២០១០ ឃើញ​រថយន្តខាង​លើ​ដឹកឥដ្ឋ​ពេញឡើង​ទៅ​លើ​ទៀតមែន ហើយ​ក៏​នាំគ្នា​ចាំពួន​ស្ទាក់​ពេល​ត្រឡប់​មក​វិញ ​។

នៅវេលា​ម៉ោង​ប្រហែល​១រសៀល​ទើបរថ​យន្ត​នោះ​ត្រឡប់​មកវិញ​ មិន​មានឃើញ​ដឹក​អ្វីទេ ប៉ុន្តែ​ធុំ​ក្លិន​ប្រេង​ម្រះ​ព្រៅ​ឡើង​ឆួល ។ ដោយ​មាន​ការ​សង្ស័យ​លោក​បានដឹកនាំ​កំលាំង​ដេញ​តាម​រថ​យន្ត​នោះ​ជាប់​រហូត លុះ​មក​ដល់ត្រង់ ចំណុចឃុំព្រងិល ទើបកំលាំង​ស្ទាក់​ចាប់​បាន ។​ ពេល​សមត្ថ​កិច្ចសុំ​ត្រួត​ពិនិត្យ​មើល​ក៏​ឃើញ​ប៊ីដុង​ប្រេង​ម្រះ​ព្រៅ​ភ្នំ​ចំនួន​២៨​ប៊ីដុង ដែលគេ​ផ្សារ​ដែក​ធ្វើ​ជា​ឃ្លុប​ដាក់តំរៀប​គ្នា​ពី​ក្រោម​បាត រថ​យន្ត​ដែល​មើល​ទៅ​ឃើញ​ទ្រុង​រថ​យន្តទទេ​រាប​ស្មើមិន​អាច​មើលដឹង​ទេ ។​ ភ្លាមៗ​នោះ​សមត្ថ​កិច្ច​ក៏ចាប់​ឃាត់ខ្លួនអ្នក​បើក​បរទាំងរថយន្ត និង​ប្រេង​ម្រះ​ព្រៅ​បញ្ជូនទៅ​កាន់ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ពោធិ៍​សាត់​តែ​ម្តង ។ នៅ​ថ្ងៃ​ទី៣១ សីហា ឆ្នាំ​២០១០ ជន​សង្ស័យ​ដែល​ដឹកជញ្ជូនប្រេង​ម្រះ​ព្រៅ​ភ្នំ​ខុស​ច្បាប់នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​ចាត់ការ​តាម​នីតិ​វិធី ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd