ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀ.ន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតគ្រឿងញៀ.នជាង១០គីឡូ បញ្ជូនទៅសាលាដំបូងខេត្ត
- ស្វាយរៀង
ខេត្តស្វាយរៀង៖លោកឧតម្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលបន្ទុកផ្នែកគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្តបានប្រាប់កោះសន្តិភាពថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បទល្មើសកើតឡើង១៣៣/៩២លើកកើនឡើង៤១លើកស្មើនិង៤៥%បើព្រៀបធៀបនិងឆមាសទី១ឆ្នាំ២០២៥។
ការងារបង្ក្រាបបទល្មើសគ្រឿងញៀននៅឆមាសទី១ ឆ្នាំ២០២៦នេះសមត្ថកិច្ចបានធ្វើការបង្ក្រាបបានចំនួន១៣៣ករណីឃាត់ខួន២៦៩នាក់ស្រី២៧នាក់(វៀតណាម៨៩នាក់ស្រី១២នាក់ចិន០៤នាក់ប្រុស និងឥណ្ឌូនេស៊ី០១នាក់ប្រុស)ក្នុងនោះបង្ក្រាបករចនីជួញដូរ១០៨លើក/៣៩លើកកើនឡើង០៩លើកស្មើ២៣%ឃាត់ខ្លួន២២៨នាក់ស្រី២០នាក់ (វៀតណាម៨០នាក់ស្រី២៩នាក់,ចិន០៣នាក់បហរុសនិងឥណ្ឌូនេស៊ី០១នាក់ប្រុស)ករណីដឹកជញ្ជូន០១លើកឃាត់ខ្លួន១នាក់ប្រុស (ចិន)និងបង្ក្រាបករណីប្រើប្រាស់២៤លើលើ០៣លើក កើងឡើង១២លើកស្មើ៤០០%ឃាតើខ្លួន៤០នាក់សហរី០៧នាក់(វៀតណាម០៩នាក់ស្រី០៣នាក់)។ដកហូតសារធាតុញៀនសរុបទម្ងន់១០៩គីឡូ៥២៧.៦០ក្រាម។(ម្សៅក្រាមពណ៌ថ្លានិងគ្រាប់ប្រភេទមេតំហ្វេតាមីនទម្ងន់១៦គីឡូ២០០.៣២ក្រាម,អ៊ិចស្តាស៊ីទម្ងន់៥៥គីឡូ១២៣.៣០ក្រាម,កេតាមីនទម្ងន់៣២គីឡូ៩២០.៣៩ក្រាម,ហេរ៉ូអ៊ីន០៥គីឡូ២៨៣.៥៩ក្រាម)។
រថយន្ត២២គ្រឿង,ម៉ូតូ៧៣គ្រឿង,អាវុធខ្លី១០ដើមបង់១១,គ្រាប់២២៤គ្រាប់,កាំបិត១៥ដើមដាវ០៥ដើម ទូរសព្ទ័ដៃ២៩១គ្រឿង ,ជញ្ជីង៥៨គ្រឿង,ឧបករណ៍ឆកើ០៥ដើម,កាំភ្លើងកៃឆ្នៃ០៦ដើម,ក្បាលបារីអេឡិចត្រូនិច១,០០៦ក្បាល,បារីអេឡិកត្រូនិច២៩២ដើម,អាវុធកែឆ្នៃ០១ដើម,និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ចំពោះជនសង្ស័យនិងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្តចាតើការតាមផ្លូវច្បាប់។ចំពោះមុខសញ្ញាធ្លាប់ជួញដូគ្រឿងញៀនមាន៣៤៩នាក់ស្រី១៣នាក់និងធ្លាប់ប្រើប្រាស់គ្រឿងញៀន៥៦៦នាក់ស្រី១២នាក់។
លោកកែវសុថា បន្តថាដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ប្រុស ជាជនជាតិចិន ស្ថិតនៅភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត។
ដកហូតវត្ថុតាងរួមមាន ៖
-សារធាតុញៀនទម្ងន់: ១០គីឡូ ៩៧៣.២១ក្រាម
-ជញ្ជីងថ្លឹង ០១គ្រឿង
-អាវុធវែង ០១ដេីម,បង់ ០២ និងគ្រាប់ ៤០គ្រាប់
-ទូរស័ព្ទដៃ ០៣គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕






ចែករំលែកព័តមាននេះ