ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​មានច្បាប់​រដ្ឋធម្មនុញ្ញ​ជា​ប្រវត្ដិសាស្ដ្រ​តាំងពី​ឆ្នាំ​១៩៤៧​មក

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ខុន​រ៉ា​ដ អា​ដិ​ន​ណៅ​អ៊ែ​រ រៀបចំ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​រដ្ឋធម្មនុញ និង​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ធម្មនុញ​នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទីណ​ ង់​តា​ល់ កាលពី​ថ្ងៃ​ទី​៣០ មីនា ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ដ្រីរាជការ មន្ដ្រី​ស្ថាប័ន​តុលាការ តំណាង​គណៈមេធាវី ស្ថានទូត និង​ភ្នាក់ងារ​សហ​ប្រតិបត្ដិការ​អន្ដរជាតិ សង្គម​ស៊ី​វិល​ប្រមាណ​៣០០នាក់ ។

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ខុន​រ៉ា​ដ អា​ដិ​ន​ណៅ​អ៊ែ​រ រៀបចំ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​រដ្ឋធម្មនុញ និង​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ធម្មនុញ​នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទីណ​ង់​តា​ល់ កាលពី​ថ្ងៃ​ទី​៣០ មីនា ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ដ្រីរាជការ មន្ដ្រី​ស្ថាប័ន​តុលាការ តំណាង​គណៈមេធាវី ស្ថានទូត និង​ភ្នាក់ងារ​សហ​ប្រតិបត្ដិការ​អន្ដរជាតិ សង្គម​ស៊ី​វិល​ប្រមាណ​៣០០នាក់ ។

លោក​ឯក សំ​អុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ​បាន​ថ្លែង​សុន្ទរកថា​មាន​ខ្លឹមសារ​ថា នេះគឺជា​លើក​ទី​១​ហើយ​ដែល​ក្រុមប្រឹក្សា​ធម្មនុ​ញ​បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ខុនរ៉ា​ដ អា​ដិ​ន​ណៅ​អ៊ែ​រ រៀបចំ​ពិធី​ផ្សព្វផ្សាយខ្លឹមសារ​រដ្ឋធម្មនុញ និង​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​ធម្មនុញ។ ក្នុង​ឱកាស​នេះ ខ្ញុំ​មានកិត្ដិយស​ជំរាប​ពី​ប្រវត្ដិ​រដ្ឋធម្មនុញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​តទៅប្រទេស​កម្ពុជា ចាប់ផ្ដើម​មាន​រដ្ឋធម្មនុញ​តាំងពី​ឆ្នាំ​១៩៤៧ មក​ម្ល៉េះ ហើយ​បាន​ផ្លាស់​ប្ដូរ​ជា​បន្ដបន្ទាប់អស់​ចំនួន​៦​លើក​មក​ហើយ​ទៅ​តាម​របប
នយោបាយ​ដែល​នៅ​ក្នុង​របៀបវារៈ​ព្រឹក​នេះ លោក​ប៉ែន ថុ​ល សមាជិក​ក្រុមប្រឹក្សា​ធម្មនុ​ញ្ញ​មាន​ភារកិច្ច​ឧទ្ទេសនាម​ជូន​ជ្រាប ។

លោក​ថ្លែង​ថា ខ្ញុំ​ក៏​មាន​កិត្ដិយស​ជំរាប​ជូនអំពី​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ផង​ដែរ។ ក្រុមប្រឹក្សា​ធម្មនុ​ញ្ញ​ជា​ស្ថាប័ន​កំពូល​មួយ​ឯករាជ្យ និង​អ​ព្យាក្រឹ​ត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ និង​ត្រូវ​បានបង្កើត​ឡើង​ដោយ​ព្រះរាជក្រម​លេខ ​ជ​ស​,​រកម​០៤៩៨,០៦ ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ ១៩៩៨ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ការរៀបចំ និង​ការ​ប្រព្រឹត្ដ​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ ។

លោក​បន្ដ​ថា ក្រុមប្រឹក្សាធម្មនុញ​ចាប់ផ្ដើម​បំពេញការងារ​របស់​ខ្លួន​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៩៨ នៅ​អគារ​“​ស​” ក្នុង​បរិវេណវិមាន​រដ្ឋ​ចំការមន។ ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមត្ថ​កិច្ចធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ​បកស្រាយ​រដ្ឋធម្មនុញ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យចប់​សព្វគ្រប់​ហើយ ព្រមទាំង​មាន​សិទ្ធិ​ពិនិត្យ និង​សំរេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។ ក្រុមប្រឹក្សាធម្មនុញ្ញថ្វាយ​មតិ​ព្រះមហាក្សត្រ ចំពោះ​សេចក្ដី​ស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើវិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។ ខ្ញុំ​សូម​គូសបញ្ជាក់​ថា សេចក្ដីសំរេច​របស់​ក្រុមប្រឹក្សាធម្មនុញ​ជា​សេចក្ដីសំរេច​ស្ថាពរ​ចុង​ក្រោយ បិទផ្លូវ​តវ៉ាហើយ​មាន​អានុភាព​ទៅ​លើអំណាច​ទាំងអស់​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុ​ញ្ញ និង​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រាជកិច្ច។ ការបង្កើត​ស្ថាប័ន​នេះ​ឡើង​ដើម្បី​ពង្រឹងពង្រីក លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ពេលបន្ដិចទៀត​នេះ លោក​សឺ​ន ស៊ូ​បែ​រ្ដិ៍ សមាជិកក្រុមប្រឹក្សាធម្មនុញ​នឹង​ធ្វើ​បទឧទ្ទេសនាម អំពី​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ ។
លោក​ឯក សំ​អុល ថ្លែង​ថា ខ្ញុំ​សង្ឃឹមថា ពិធី​ផ្សព្វផ្សាយ​ក្នុងថ្ងៃនេះ​អាច​នាំ​មក​នូវការ​យល់​ដឹង​មួយ​កំរិត​ថែម​ទៀត​អំពី​រដ្ឋធម្មនុញ​ដែល​ជា​ច្បាប់​គោល និង​អំពី​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូមសំដែង​អំណរ​គុណ​ដ៏​ស្មោះ​អស់ពីដួងចិត្ដ​ដល់មូលនិធិ​ខុន​រ៉ា​ដ​អា​ដិ​ន​ណៅ​អ៊ែ​រ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​គណៈប្រតិភូ​ក្រុមប្រឹក្សាធម្មនុញ្ញ ​ក្នុង​ការ​ចូលរួម​សិក្ខាសាលា​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​អាស៊ី​នៅ​តាម​បណ្ដា​ប្រទេសនានា​ចំនួន​៦​លើក​កន្លង​មក និង​ការ​ជួយរៀបចំ​ពិធី​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ ។