ខេត្តកំពង់ចាម ៖ លោកម៉ាន យូស្រេង ហៅស៊ីម៉ន អាយុ៤១ឆ្នាំ ជាអតីតប្រធានការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ រស់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ មេសា ២០១៤ ត្រូវបានលោកអ៊ុំ ចាន់ថុល ចៅក្រមជំនុំជម្រះប្រកាសសាលក្រមឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងព្យួរសាកល្បង២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចូលថវិកាជាតិចំនួន៦លានរៀល ពីបទក្លែងបន្លំឯកសារសាធារណៈ។
លោកតាឈ្មោះឈិន លន់ អាយុ៧២ឆ្នាំ ត្រូវជាឪពុករបស់លោកស៊ីម៉ន មានប្រសាសន៍ថា កូនប្រុសរបស់គាត់ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ដាក់ពន្ធនាគារខេត្តស្ថិតនៅម្តុំស្ពានមាត់ឃ្មង់ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មកដល់ពេលនេះរយៈពេលជាង៥ខែហើយ ជាមួយនោះកូនប្រុសបានកើតជំងឺតម្រងនោមទៀតផង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ