ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា ៖ បុរស​ម្នាក់​លក់​កូនស្រី​យក​លុយ​ទិញស្រាផឹក

15 ឆ្នាំ មុន

នៅឥណ្ឌា​មាន​បុរស​ម្នាក់​បាន​លក់​កូនស្រី​របស់ខ្លួន​ដើម្បី​បាន​លុយ​យក​មកទិញ​ស្រាផឹក ។ កូនស្រី​របស់​បុរស​នេះ​អាយុ​៦ឆ្នាំ​ ត្រូវ​ឪពុក​ដាក់​លក់​ដេញ​ថ្លៃ​​បានតម្លៃ​ត្រឹម​តែ​១៦,៥០​អឺរ៉ូ ប៉ុណ្ណោះ គឺ​មិន​បាន​២០​អឺរ៉ូ​ផង ហើយ​ប្រាក់​នេះ​ឪពុក​រូបនេះត្រូវ​យកទៅ​ទិញ​ស្រា​ផឹក ។ បុរស​នេះ​​ដែល​ជួប​បញ្ហា​​ហិរញ្ញ​វត្ថុ​ ហើយ​ញៀន​ស្រា​ រួច​រូបគេ​គ្មាន​មធ្យោ​បាយ​ដើម្បី​ឱ្យ​បាន​ប្រាក់​សំរាប់ទិញស្រា​ផឹក​ ក្រៅ​ពី​លក់​កូនស្រី​ឱ្យ​គេ​ឡើយ ។ ពេល​គេ​ដើរ​ចូល​ក្នុង​ហាង​ ព្រោះ​តែ​គេ​គ្មាន​​លុយ​ម្ចាស់​ហាង​បដិសេធ​មិនលក់​អ្វី​ឱ្យ​គេ​ឡើយ ។ ពេល​នោះ​បុរស​នេះ​បាន​មក​​កាន់​តាម​ដង​វិថី​ ហើយ​ដាក់​លក់​កូនស្រី​ដេញ​ថ្លៃ​ ​និង​​លក់​កូនស្រី​បានត្រឹម​តម្លៃ​១៦,៥០​អឺរ៉ូ ក៏​ប៉ុន្តែ​​ការ​ដោះ​ដូរ​គ្នា​ត្រូវអាក់​ខាន ព្រោះ​តែ​អន្តរាគមន៍​របស់​ប៉ូលិស ៕