ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា Sewol ​លិច ៖ ការ​រុក​រក​ចូល​ដល់​ថ្ងៃ​ទី​9

10 ឆ្នាំ មុន

ប្រតិ​បត្តិ​​ការ​តាម​រុក​​​រក​​​មនុស្ស​១៤៣​នាក់​ទៀត​​​ ដែល​បាត់​ខ្លួន​​ដោយ​សារ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​​ឈ្មោះ Sewol ក្នុង​ដែន​ទឹក​នៃ​កោះ​​ជីន​ដូ ភាគ​និរតី​ឧប​ទ្វីប​កូរ៉េ​បាន​បន្ត​ទៀត​​នា​ថ្ងៃ​ទី​២៤ មេសា សម្រាប់​ថ្ងៃ​ទី​៩ ជាប់ៗ​គ្នា ។ ការ​រុក​រក​​ផ្តោត​នា​ពេល​​​នេះ​លើ​បណ្តា​​បន្ទប់​ក្នុង​ជាន់​ទី​​៤ រ​បស់​នាវា​​ដែល​អាច​មាន​សិស្ស​សាលា​ច្រើន​នាក់​ ជាប់​ក្នុង​នោះ ។​

កាល​ពី​ថ្ងៃ​ទី​២៣ មេសា​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​​បាន​រក​ឃើញ​​សាក​សព​មនុស្ស​ជា​ច្រើន​នាក់​នៅ​ជាន់​ទី​៣ និង​ជាន់​ទី​៤ ព្រម​ទាំង​​នៅ​ក្នុង​​ហាង​កាហ្វេ​​ នា​ជាន់​ទី​​៣ ភាគ​ច្រើន​ជា​សាក​សព​សិស្ស​សាលា​​ ។​ចំនួន​សរុប​​នៃ​អ្នក​ស្លាប់​ស្រង់​ចេញ​ពី​ទឹក​ ដោយ​សារ​​ការ​លិច​​​នាវា​ចំណុះ​៦.៨២៥​តោន​​នេះ ឡើង​ដល់​១៥៩​នាក់​​ហើយ ឯ​មនុស្ស​​១៤៣​នាក់​ទៀត​​នៅ​​បាត់​ខ្លួន ៕