ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​យ៉ាង​តិច​57​នាក់​ក្នុង​គ្រោះ​ថ្នាក់​រថ​ភ្លើង​មួយ​នៅ​កុង​ហ្គោ​

10 ឆ្នាំ មុន

មនុស្ស​យ៉ាង​​តិច​៥៧​នាក់​បាន​​ត្រូវ​ស្លា.ប់​កាល​ពីថ្ងៃ​ទី​២២​ មេសា​ កន្លង​មក​នេះ​ដោយសារ​រថ​ភ្លើង​មួយ​ធ្លាក់​ពី​ផ្លូវ​ដែក​នៅ​ភាគ​អាគ្នេយ៍នៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​ បុ៉ន្តែ​កន្លែង​កើត​មាន​គ្រោះ​ថ្នាក់​នេះ​ពិបាក​ទៅ​ដល់​នាំ​ឱ្យ​គេ​យល់​ថា​ ចំនួន​អ្នក​ស្លា.ប់​មានច្រើន​ជាង​នេះ​ទៀត​ ព្រោះ​តែ​ការ​ជួយ​សង្គ្រោះ​មាន​ភាព​យឺត​យ៉ាវ ។​

មនុស្ស​យ៉ាង​​តិច​៥៧​នាក់​បាន​​ត្រូវ​ស្លាប់​កាល​ពីថ្ងៃ​ទី​២២​ មេសា​ កន្លង​មក​នេះ​ដោយសារ​រថ​ភ្លើង​មួយ​ធ្លាក់​ពី​ផ្លូវ​ដែក​នៅ​ភាគ​អាគ្នេយ៍នៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ​ បុ៉ន្តែ​កន្លែង​កើត​មាន​គ្រោះ​ថ្នាក់​នេះ​ពិបាក​ទៅ​ដល់​នាំ​ឱ្យ​គេ​យល់​ថា​ ចំនួន​អ្នក​ស្លាប់​មានច្រើន​ជាង​នេះ​ទៀត​ ព្រោះ​តែ​ការ​ជួយ​សង្គ្រោះ​មាន​ភាព​យឺត​យ៉ាវ ។​

សោក​នាដ​កម្ម​នេះ​កើត​មាន​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៦៥​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​កាមីណា ជា​មូលដ្ឋាន​មួយនៅ​ចម្ងាយ​ប្រមាណ​ជា​៦០០​គីឡូ​ម៉ែត្រ​ភាគ​ពាយ័ព្យ​ទីក្រុង​លូបុម​បាស៊ី​ ទីប្រជុំ​ជន​នៃ​ខេត្ត​សំបូរ​រ៉ែ​កាតាន​ហ្គា ដែល​មាន​ទីតាំង​របស់​ក្រុម​ហ៊ុន​ផ្លូវ​ដែក​ជាតិ​កុង​ហ្គោ ។​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​រដ្ឋាភិបាល​កុង​ហ្គោ​លោក LAMBERT MENDE ថ្លែង​កាល​ពី ថ្ងៃទី​២៣​  មេសា​ថា​ តុល្យការ​ថ្មី​បណ្តោះ​អាសន្ន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥៧​នាក់​ ។ ចំណែក​អ្នក​កាសែត​ម្នាក់​ដែល​ចូលដល់​កន្លែង​គ្រោះ​ថ្នាក់​រៀប​រាប់​ពី​មនុស្សស្លាប់​ប្រមាណ​ជា​៦០​នាក់​ ហើយ​មនុស្ស​​៨៦​នាក់​ទៀតត្រូវរបួស ។​ ចំណែក​លោក TIMOTHEE MBUYA ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ JASTICIA និយាយ​ថា រហូត​មក​ទល់​ពេល​នេះ​សាកសព​មនុស្ស​យ៉ាង​តិច​១០០​នាក់​ត្រូវ​បាន​ប្រមូល​ ហើយគេ​កំពុង​កប់​សាកសព​ទាំង​នេះ ព្រោះគ្មាន​កន្លែង​តម្កល់​សព ។​

រថ​ភ្លើង​នេះ​ចាកចេញ​ពី​ទីក្រុង​កាមីណា​ទៅ​កាន់​ក្រុង MWENE-DITU ភាគខាង​ជើង​ប្រទេស​ក្នុង​ខេត្ត​សំបូរ​ពេជ្រ​​កាសៃ​ខាង​កើត ។​ យោង​តាមប្រភព​ព័ត៌​មាន​នានា​ថា​ ក្រៅ​ពី​ដឹក​ទំនិញ​យ៉ាង​ច្រើន​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​ជិះ​ក្នុង​ទូ​រថ​ភ្លើង​ ឬ​លើ​ដំបូល ។​ ក្នុង​ចំណោម​ទូ​រថ​ភ្លើង​ទាំង​១៩ ​ទូ សរុប​ដល់​ទៅ​១៥​បាន​ក្រឡាប់។​ អ្នក​កាសែត​ម្នាក់​រៀប​រាប់​ថា​ មនុស្ស​ទាំង​ឡាយ​ជាប់​ក្នុង​ទូ​រថ​ភ្លើង ហើយ​គេ​ត្រូវ​ការ​ឧប​ករណ៍​ស្ទូច​១០០​តោន​ដើម្បី​​ស្ទូច​ទូ​រថ​ភ្លើង​ទាំង​នេះ​ដែល​ក្រឡាប់​សង្កត់​មនុស្ស​ តែ​កន្លែង​គ្រោះ​ថ្នាក់​នោះ​ពិបាក​ចូល​ទៅ​ ៕​