ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​ប្រតិបត្តិ​ការ​តាម​រក​សាក​សព​អ្នក​បាត់​ខ្លួន​

10 ឆ្នាំ មុន

ប្រតិបត្តិ​ការ​តាម​រុក​រក​អ្នក​បាត់​ខ្លួន​១៧៤​នាក់​ទៀត​ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​ឈ្មោះ​ SEWOL នៅ​ក្នុងដែន​ទឹក​នៃ​កោះ​ជីន​ដូ​ ភាគ​និរតី​ឧបទ្វីប​កូរ៉េ​កំពុង​បន្ត​ទៀត​​នា​ថ្ងៃ​ទី​២៣ មេសា​ សម្រាប់​រយៈ​ពេល​៨​ថ្ងៃ​ជាប់ៗ​គ្នា ។​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ កង​ម៉ារីន​ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​ការរុក​រក​​ដោយ​ប្រើ​នាវា​ចំនួន​២១២​គ្រឿង​ យន្ត​ហោះ​៣៤​គ្រឿង​ និង​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​៥៥០​នាក់​ ព្រម​ទាំង​ពួក​

ប្រតិបត្តិ​ការ​តាម​រុក​រក​អ្នក​បាត់​ខ្លួន​១៧៤​នាក់​ទៀត​ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​ឈ្មោះ​ SEWOL នៅ​ក្នុងដែន​ទឹក​នៃ​កោះ​ជីន​ដូ​ ភាគ​និរតី​ឧបទ្វីប​កូរ៉េ​កំពុង​បន្ត​ទៀត​​នា​ថ្ងៃ​ទី​២៣ មេសា​ សម្រាប់​រយៈ​ពេល​៨​ថ្ងៃ​ជាប់ៗ​គ្នា ។​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ កង​ម៉ារីន​ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​ការរុក​រក​​ដោយ​ប្រើ​នាវា​ចំនួន​២១២​គ្រឿង​ យន្ត​ហោះ​៣៤​គ្រឿង​ និង​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​៥៥០​នាក់​ ព្រម​ទាំង​ពួក​អ្នក​មុជ​ទឹក ។

​ នា​ពេល​យប់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​ប្រតិបត្តិ​ការ​រួច​ផ្អាក​មក​ពី​​មាន​ការ​ផ្លាស់​ប្តូរ​ចរន្ត​ទឹក ។​ ក្រោយ​ការ​រក​ឃើញ​សាកសព​មនុស្ស​ថ្មីៗ​ទៀត​​ ចំនួន​ជន​​រង​គ្រោះ​សរុប​ដែលស្រង់​ចេញ​ពី​ទឹក​ឡើង​ដល់​១២៨​នាក់​ហើយ ។​ ពួក​អ្នក​ជួយ​សង្គ្រោះ​ផ្តោត​នា​ថ្ងៃ​ទី​២៣ មេសា​ លើ​ការ​រុក​រក​នៅ​ជាន់​ទី​៣​ និង​ជាន់​ទី​៤​ របស់​នាវា​ដែល​សង្ស័យ​ថា​ ពួក​អ្នក​ដំណើរ​​ច្រើន​នាក់​ជាប់​នៅ​ទី​នោះ ៕​