ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​33​នាក់​ក្នុង​ការ​វាយ​ប្រហារ​នានា​នៅ​អុីរ៉ាក់​

10 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​ប៉ូលិស​រាយ​ការណ៍​ថា​​ មនុស្ស​៣៣​នាក់​បាន​ត្រូវ​ស្លា.ប់​ ហើយ​៥០​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​នានា​កាល​ពីថ្ងៃ​ទី​២១​ មេសា នៅ​អុីរ៉ាក់​ ។​ការ​វា​​យ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​បំផុត​នា​ថ្ងៃ​ទី​២១​ មេសា​ នោះ​កើត​មាន​នៅ​ខេត្ត​វ៉ា​ស៊ីត​ នា​ភាគខាង​កើត​អុីរ៉ាក់​ ពេលជន​អត្ត​ឃាត​ម្នាក់​ធ្វើ​ឱ្យ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​របស់​​គេ​ផ្ទុះ​ប្រឆាំង​បុ៉ស្តិ៍​ប៉ូលិស​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​ស៊ូ​វ៉ាអុី​រ៉ាហ៍​ ចម្ងាយ​៥០​គីឡូ​

ប្រភព​ព័ត៌​មាន​ប៉ូលិស​រាយ​ការណ៍​ថា​​ មនុស្ស​៣៣​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៥០​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​នានា​កាល​ពីថ្ងៃ​ទី​២១​ មេសា នៅ​អុីរ៉ាក់​ ។​ការ​វា​​យ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​បំផុត​នា​ថ្ងៃ​ទី​២១​ មេសា​ នោះ​កើត​មាន​នៅ​ខេត្ត​វ៉ា​ស៊ីត​ នា​ភាគខាង​កើត​អុីរ៉ាក់​ ពេលជន​អត្ត​ឃាត​ម្នាក់​ធ្វើ​ឱ្យ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​របស់​​គេ​ផ្ទុះ​ប្រឆាំង​បុ៉ស្តិ៍​ប៉ូលិស​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​ស៊ូ​វ៉ាអុី​រ៉ាហ៍​ ចម្ងាយ​៥០​គីឡូ​ម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុងបាដាដ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់ និង​របួស​១៧​នាក់ ។​ ក្នុង​ចំណោមអ្នក​ស្លាប់​មាន​នាយ​ទាហាន​២​នាក់ ប៉ូលិស​៥​នាក់ និង​ជន​ស៊ីវិល​៣​នាក់ ។​

ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​ទៀត​ប្រឆាំង​បារ៉ាស់​យោធា​មួយ​កើត​មាន​នៅ​តំបន់​អាល់​ម៉ាដា​អុីន​ ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​បាដាដ​ ដោយ​សម្លាប់​ទាហាន​២​នាក់​ ហើយ​ទាហាន​៥​នាក់​ត្រូវ​របួស ។​ក្នុងខេត្ត​អានបា​ កង​កម្លាំង​សន្តិ​សុខ​អុីរ៉ាក់​បាន​ប៉ះ​ទង្គិចគ្នា​យ៉ាង​ខ្លាំង​​ជាមួយ​ពួក​យុទ្ធ​ជន​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​ អុីរ៉ាក់​ និង LEVANT នៅ​តំបន់​អាល់​ហ្សាហ្ស៊ី​​រ៉ា​ ចម្ងាយ​ប្រមាណ​ជា​១១០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ក្រុងបាដាដ ។​

ពួក​បះ​បោរ​៩​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៧​នាក់​ទៀត​ត្រូវរបួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ តែ​ពុំ​មាន​សេចក្តី​រាយ​ការណ៍​ពី​ជន​រង​គ្រោះ​ក្នុង​ចំណោម​កង​ទាហាន​អុីរ៉ាក់​ឡើយ។​នៅ​ខេត្ត​ឌីយ៉ាឡា​ សមា​ជិក​ម្នាក់​នៃ​កង​ជីវ​ពល​ SAHWA ស្និទ្ធ​រដ្ឋាភិបាល​ បាន​ត្រូវ​គេ​បាញ់​សម្លាប់​ជិត​ផ្ទះ​របស់​គេ​នៅ​ក្រុងបា​គូបា ៕​