ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តម្លៃប្រេង​​កើន​ឡើង​​ខណៈវិបត្តិ​​នៅ​អ៊ុយ​ក្រែន​​កំពុង​ពុះ​​កញ្ជ្រោល​

10 ឆ្នាំ មុន

កាលពី​​ដើមសប្ដាហ៍​​នេះ​តម្លៃប្រេង​កើន​​ឡើង​ខ្ពស់​​​ជាងមុន​​ដោយ​សារ​វិបត្តិ​​​នៅ​អ៊ុយ​ក្រែន​​​​ឡើង​​កម្ដៅ​រហូត​មាន​ការ​វាយ​ប្រហារ​​ដែល​បណ្ដាល​​​ឱ្យ​មាន​មនុស្ស​ស្លា.ប់បាត់បង​ជីវិត​ ។ ស្រប​ពេលជាមួយគ្នានោះដែរ​​កិច្ច​​សន្យា​ធំ​ៗ​សម្រាប់​​ការ​ចែក​ចា​យ​​ប្រេង​នៅ​​ខែ​ឧសភា​​​​របស់​ទីក្រុង​ញូវយ៉ក​​ រដ្ឋ​តិចសាស់​ខាងលិច​បាន​​បង្កើន​តម្លៃ​​​៧%ស្មើ​នឹង​​​១០៤,​​​៣៧​ដុល្លារ​ ក្នុង​មួយ​​បា​រ៉ែល ​។ ចំណែក​​នៅ​ទីក្រុង​​ឡុង​

កាលពី​​ដើមសប្ដាហ៍​​នេះ​តម្លៃប្រេង​កើន​​ឡើង​ខ្ពស់​​​ជាងមុន​​ដោយ​សារ​វិបត្តិ​​​នៅ​អ៊ុយ​ក្រែន​​​​ឡើង​​កម្ដៅ​រហូត​មាន​ការ​វាយ​ប្រហារ​​ដែល​បណ្ដាល​​​ឱ្យ​មាន​មនុស្ស​ស្លាប់បាត់បង​ជីវិត​ ។ ស្រប​ពេលជាមួយគ្នានោះដែរ​​កិច្ច​​សន្យា​ធំ​ៗ​សម្រាប់​​ការ​ចែក​ចា​យ​​ប្រេង​នៅ​​ខែ​ឧសភា​​​​របស់​ទីក្រុង​ញូវយ៉ក​​ រដ្ឋ​តិចសាស់​ខាងលិច​បាន​​បង្កើន​តម្លៃ​​​៧%ស្មើ​នឹង​​​១០៤,​​​៣៧​ដុល្លារ​ ក្នុង​មួយ​​បា​រ៉ែល ​។ ចំណែក​​នៅ​ទីក្រុង​​ឡុង​វិញ​​​តម្លៃប្រេង​ឆៅ​​នៅ​សមុទ្រ​​​Brent ខាង​ជើង​​​​សម្រាប់ខែមិថុនា​​​បាន​កើ​​ន​ឡើង​​​​៤២​​សេន​ស្មើ​នឹង​​១០៩,​​៦៥​ដុល្លារ​ក្នុង​មួយបារ៉ែល​​​ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​អ្នក​វិភាគ​​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​CMC Market ​នៅ​ក្នុង​​ប្រទេស​សិង្ហ​បុរី​​ថ្លែង​ថា ​​ក្រុម​​អ្នកវិភាគ​​​​​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​​​អំពី​ព្រឹត្តិការណ៍​​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​​​ជា​ខ្លាំង​​​ បន្ទាប់​​ពី​មាន​ការ​​បើក​ការ​វាយ​ប្រហារ​​បង្ហូរ​ឈាម​​កាល​ពីចុង​សប្ដាហ៍​កន្លងមក​នេះ​​​ ។ គួរ​រំលឹក​​ថា តម្លៃប្រេង​ឆៅ​​​​​​នៅ​សមុទ្រ​​Brent ​​របស់​អង់គ្លេស​​​កាល​ពីសប្ដាហ៍មុន​​បាន​កើន​ឡើង​​​​២,២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ៕​​