ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កូរ៉េ​ខាង​ត្បូង​លិច​រក​ឃើញ​សាកសពមនុស្ស​95នាក់​ហើយ​

10 ឆ្នាំ មុន

ប្រតិបត្ដិការ​រុក​រក​នៅ​បន្ដ​ទៀត​សម្រាប់​ថ្ងៃ​ទី​៧​ជាប់​ៗ​គ្នា​ មួយ​សប្ដាហ៍​​ ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​ឈ្មោះ​ SEWOL ក្នុង​ដែន​ទឹក​នៃ​កោះ​ជីនដូ​ ភាគ​និរតី​ឧបទ្វីប​កូរ៉េ​ ។​ មក​ដល់​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ មេសា​ ចំនួន​អ្នក​ស្លា.ប់​ដែល​ស្រង់​បាន​ចេញ​ពី​ទឹក​ឡើង​ដល់​៩៥​នាក់​ ។ កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ កង​ម៉ារីន​ និងពួកអ្នក​មុជ​ទឹក​កាល​ពី​ថ្ងៃ​ទី​២១​ មេសា​ រក​ឃើញ​សាក​សព​មនុស្ស​សរុប​២៨​នាក់​

ប្រតិបត្ដិការ​រុក​រក​នៅ​បន្ដ​ទៀត​សម្រាប់​ថ្ងៃ​ទី​៧​ជាប់​ៗ​គ្នា​ មួយ​សប្ដាហ៍​​ ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​ឈ្មោះ​ SEWOL ក្នុង​ដែន​ទឹក​នៃ​កោះ​ជីនដូ​ ភាគ​និរតី​ឧបទ្វីប​កូរ៉េ​ ។​ មក​ដល់​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ មេសា​ ចំនួន​អ្នក​ស្លាប់​ដែល​ស្រង់​បាន​ចេញ​ពី​ទឹក​ឡើង​ដល់​៩៥​នាក់​ ។ កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ កង​ម៉ារីន​ និងពួកអ្នក​មុជ​ទឹក​កាល​ពី​ថ្ងៃ​ទី​២១​ មេសា​ រក​ឃើញ​សាក​សព​មនុស្ស​សរុប​២៨​នាក់​ទៀត។

ប្រតិបត្ដិការ​រុករក​ផ្ដោត​នា​ពេល​នេះ​ លើ​ជាន់​ទី​៣​និង​ជាន់​ទី​៤​របស់​នាវា​នេះ​ជា​កន្លែង​មាន​អ្នក​ដំណើរ​ជិះ​ច្រើន​ ហើយ​ពួក​គេ​អាច​ជាប់​នៅ​ក្នុង​នោះ​ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​នឹង​បន្ដ​ការ​រុករក​របស់​ពួក​គេ​ដោយ​ប្រើ​នាវា​ចំនួន​២១២​គ្រឿង​ យន្ដ​ហោះ​៣៤​គ្រឿង​ និង​មនុស្ស​៥៥០​នាក់​ ។​ នាវា​មុជ​ទឹក​ទូរបញ្ជា​២គ្រឿង​ក៏​ចូល​រួម​ក្នុង​ប្រតិបត្ដិ​ការ​រុក​រក​អ្នក​បាត់​ខ្លួន​២០៧​នាក់​ទៀត​ ។​ មាន​អ្នក​ដំណើរ​ដល់​ទៅ​៤៧៦​នាក់​ជិះ​ក្នុង​នាវា​នេះ​ ហើយ​មនុស្ស​តែ​១៧៤​នាក់​ប៉ុណ្ណោះ​ក្នុង​នោះ​មានកាពីតែន​នាវា​ និង​សមាជិក​ក្រុម​នាវិក​ភាគ​ច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ពី​ការ​ស្លាប់​ ៕​