ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកសភា​ជប៉ុន​ច្រើននាក់​ទៅកាន់​យ៉ាស៊ូគូនី​

10 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​សភា​ជប៉ុន​រាយការណ៍​ថា​ សមាជិកសភា​ជប៉ុន​ដល់​ទៅជិត​១៥០​រូប​ កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ បាន​ទៅ​កាន់​​ទីតាំង​យ៉ាស៊ូគូនី ដ៏​ចម្រូង​ចម្រាស់​ដែល​ទី​នោះ​ជា​កន្លែងគោរព​វិញ្ញាណ​ក្ខន្ធ​បណ្ដា​អ្នក​ដែលស្លា.ប់​ដើម្បី​មាតុភូមិ​ក្នុង​នោះ​រួម​ទាំង​ពួកឧក្រិដ្ឋ​ជន​សង្គ្រាម​លោក​លើក​ទី​២​ដែល​ទទួលការ​កាត់​ទោស​ក្រោយ​ឆ្នាំ​១៩៥៤​ផង ។​​

អ្នក​នាំ​ពាក្យ​សភា​ជប៉ុន​រាយការណ៍​ថា​ សមាជិកសភា​ជប៉ុន​ដល់​ទៅជិត​១៥០​រូប​ កាល​ពី​ថ្ងៃ​ទី​២២​ មេសា​ បាន​ទៅ​កាន់​​ទីតាំង​យ៉ាស៊ូគូនី ដ៏​ចម្រូង​ចម្រាស់​ដែល​ទី​នោះ​ជា​កន្លែងគោរព​វិញ្ញាណ​ក្ខន្ធ​បណ្ដា​អ្នក​ដែលស្លាប់​ដើម្បី​មាតុភូមិ​ក្នុង​នោះ​រួម​ទាំង​ពួកឧក្រិដ្ឋ​ជន​សង្គ្រាម​លោក​លើក​ទី​២​ដែល​ទទួលការ​កាត់​ទោស​ក្រោយ​ឆ្នាំ​១៩៥៤​ផង ។​​

សមាជិក​រដ្ឋាភិបាល​ស្ដាំ​និយមរបស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ស៊ីនហ្សូអាបេ​ គឺរដ្ឋ​មន្ដ្រី​កិច្ច​ការ​ផ្ទៃ​ក្នុង​លោក​យ៉ូស៊ីតាកា​ ស៊ីនដូ​ ក៏​ទៅ​កាន់​ទី​តាំង​នោះ​ដែរ​ ក្នុងក្របខណ្ឌ​ខែ​បុណ្យ​និទាឃរដូវ​រយៈ​ពេល​៣​ថ្ងៃ​ដែលចាប់ផ្ដើមពី​ថ្ងៃ​ទី​២១ មេសា​ទៅ​។​ ធ្វើ​ឡើងមុន​ការ​មកដល់​ក្រុង​តូក្យូ​របស់ប្រធា​នាធិបតីអាមេរិក​ លោក​បារ៉ាក់​ អូបាម៉ា​ ការ​ទៅ​កាន់​ទីតាំង​នោះ​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន​និងកូរ៉េខាង​ត្បូង​ ដែល​ចាត់​ទុក​យ៉ាស៊ូគូនី​ថាជា​និមិត្ដ​រូប​នៃលទ្ធិ​យោធា​និយម​ជប៉ុន កាល​ពីអតីតកាល ។​

យ៉ាស៊ូគូនី​ តាមពិត​ជា​ទី​តាំងសម្រាប់​គោរព​វិញ្ញាណ​ក្ខន្ធទាហាន​២,៥​លាននាក់​ ដែលបាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជប៉ុន​ ។​ ក្នុង​ចំណោម​ទាហាន​ទាំង​នោះ​ក៏​មាន​ឧក្រិដ្ឋ​ជន​សង្គ្រាម​១៤​នាក់​​ដែល​ពួក​សម្ព័ន្ធ​មិត្ដ​កាត់ទោស​ ក្រោយជប៉ុន​ទទួល​បរាជ័យ​ក្នុង​សង្គ្រាម​លោក​លើកទី​២​ដែរ​ ។​ កាល​ពី​ថ្ងៃ​ទី២១​ មេសា​ លោក​ អាបេ​ បាន​ផ្ដល់​ដើម​ឈើ​១​ដើម​យកទៅ​ដាំ​នៅ​យ៉ាស៊ូគូនី​ ខណៈ​លោកពុំ​មាន​ចេតនា​ទៅ​កាន់​ទី​នោះ​ផ្ទាល់​ក្នុង​ពេល​ភ្លាមៗ​ ។​

លោកអាបេ​ ធ្លាប់​ទៅ​កាន់​យ៉ាស៊ូគូ​នី​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ នា​ឆ្នាំ​ដំបូង​នៃ​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​របស់​លោក​ ដែល​នោះ​ជា​ទស្សន​កិច្ច​ដំបូង​របស់នាយករដ្ឋ​មន្ដ្រី​ជប៉ុន​១​រូប​ទៅ​កាន់​យ៉ាស៊ូគូនី​ ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក។ ប្រទេស​ចិននិងកូរ៉េ​ខាង​ត្បូង​ បានស​ម្ដែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទៅ​កាន់​ទី​នោះ​របស់បណ្ដា​មេដឹកនាំ​ជប៉ុន​ ៕