ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ហុីទ្លែរ​ អាច​មាន​ឈាម​ជ័រ​អុីស្រាអែល​ ជា​ជន​ជាតិ​ដែល​ហុីទ្លែរ​ បាន​សម្លា.ប់​រង្គាល​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​បាន​ផ្សាយ​ដោយ​យោង​តាម​ឯក​សារ​ក្នុង​ចក្រ​ភព​អង់​គ្លេស​ថា​ លោក​ស្រី​អេវ៉ា​ ប្រោន​ ប្រពន្ធ​របស់​ហុីទ្លែរ​ មេដឹក​នាំ​ក្រុម​ណាហ្សុី​ អាល្លឺ​ម៉ង់​ អាច​មាន​ឈាម​ជ័រ​អុីស្រា​អែល​ ។​របាយ​ការណ៍​ដែល​យោង​លើ​ឯក​សារ​ថ្មី​ផ្សាយ​នៅ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៤​ របស់​អង់​គ្លេស​ បញ្ជាក់​ថា​ មាន​តឹក​តាង​ថា​ លោក​ស្រី​អេវ៉ា​ ប្រោន​ អាច​មាន​ឈាម​ជ័រ​ជា​អុីស្រាអែល​ ទោះ​បី​ជា​ប្តី​របស់​ខ្លួន​ជា​អ្នក​នៅ​ពី​

សារ​ព័ត៌​មាន​បរទេស​បាន​ផ្សាយ​ដោយ​យោង​តាម​ឯក​សារ​ក្នុង​ចក្រ​ភព​អង់​គ្លេស​ថា​ លោក​ស្រី​អេវ៉ា​ ប្រោន​ ប្រពន្ធ​របស់​ហុីទ្លែរ​ មេដឹក​នាំ​ក្រុម​ណាហ្សុី​ អាល្លឺ​ម៉ង់​ អាច​មាន​ឈាម​ជ័រ​អុីស្រា​អែល​ ។​របាយ​ការណ៍​ដែល​យោង​លើ​ឯក​សារ​ថ្មី​ផ្សាយ​នៅ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៤​ របស់​អង់​គ្លេស​ បញ្ជាក់​ថា​ មាន​តឹក​តាង​ថា​ លោក​ស្រី​អេវ៉ា​ ប្រោន​ អាច​មាន​ឈាម​ជ័រ​ជា​អុីស្រាអែល​ ទោះ​បី​ជា​ប្តី​របស់​ខ្លួន​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ប្រល័យ​ពូជ​សាសន៍​អុីស្រាអែល​ ជា​ច្រើន​លាន​នាក់​ ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ក៏​ដោយ​ ។​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវ​ជ្រាវ​ពី​ DNA របស់​ហុីទ្លែរ​ និង​ប្រពន្ធ​ ។​ អ្នក​ស្រាវ​ជ្រាវ​ពិសោធន៍​គំរូ​លើ​សរសៃ​សក់​ដែល​ជាប់​លើ​ក្រាស់​សិត​សក់​របស់​ប្រពន្ធ​ហុីទ្លែរ​ ។​ ក្រាស់​នោះ​ប្រទះ​ឃើញ​នៅ​ផ្ទះ​របស់​ហុទ្លែរ​ នៅ​លើ​កំពូល​ភ្នំ​របស់​ណាហ្សុី​ ។​ គំរូ​ DNA បង្ហាញ​ថា​ លោក​ស្រី​អេវ៉ា​ អាច​មាន​អម្បូរ​ «អាត​កេណាសុី​ អុីស្រាអែល» ស្ថិត​នៅ​ភាគ​កណ្តាល​ និង​ខាង​កើត​តំបន់​អឺរ៉ុប​ ក្នុង​សត​វត្ស​ទី​១៩​ ។​

លោក​ម៉ាក​ អុីវ៉េន​ ក្នុង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​ថា​ ទិន្ន​ន័យ​ចុង​ក្រោយ​នេះ​ ជា​ដំណឹង​មួយ​បង្កើត​ការ​ភ័យ​ខ្លាច​ និង​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ថា​ ស្ត្រី​ដែល​ហុីទ្លែរ​លង់​ស្នេហ៍​ និង​រួម​រស់​ជាមួយ​គ្នា​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​នៅ​លេណ​ដ្ឋាន​ក្រុង​ប៊ែរឡាំង​ ក្នុង​ឆ្នាំ​១៩៤៥​ នោះ​ មាន​ឈាម​ជ័រ​ជា​អុីស្រាអែល​ ។​ ទិន្ន​ន័យ​បញ្ជាក់​ថា ហុីទ្លែរ​ មេ​ដឹក​នាំ​ក្រុម​ណាស្សុី​ ស្ថិត​នៅ​ពី​ក្រោយ​ការ​ប្រល័យ​ពូជ​សាសន៍​ជន​ជាតិ​អុីស្រាអែល​ ក្នុង​តំបន់​អឺរ៉ុប​ប្រហែល​៥,៩​លាន​នាក់​ ពី​ឆ្នាំ​១៩៣៣​ ដល់​ឆ្នាំ​១៩៤៥​ ខណៈ​ពេល​ទិន្ន​ន័យ​របស់​អាមេរិក​បង្ហាញ​ថា​ មាន​ជន​ជាតិ​អុីស្រាអែល​ស្លាប់​ប្រហែល​ពី​១៥​ ទៅ​២០​លាន​នាក់​ ៕​