ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​​គ្នា​រវាង​​កង​ទ័ព​ភូមា​ និង​ពួក​ឧទ្ទាម​​កាជីន​​ ស្លា.ប់​22​នាក់​

10 ឆ្នាំ មុន

​កង​ទ័ព​​ភូមា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០ មេសា ថា ការ​ប្រយុទ្ធ​​គ្នា​រវាង​​កង​ទ័ព​ភូមា​ និង​ពួក​ឧទ្ទាម​​នៃ​ជន​ជាតិ​ភាគ​តិច​​កាជីន បណ្តាល​​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​​២២​នាក់​ ក្នុង​ខែ​មេសា​នៅ​ភាគ​ខាង​ជើង​​ប្រទេស​​ ដែល​នាំ​ឱ្យ​បាត់​ក្តី​សង្ឃឹម​​លើ​កិច្ច​ព្រម​ព្រៀង​​ឈប់​បា.ញ់​​គ្នា​មួយ ។

​កង​ទ័ព​​ភូមា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០ មេសា ថា ការ​ប្រយុទ្ធ​​គ្នា​រវាង​​កង​ទ័ព​ភូមា​ និង​ពួក​ឧទ្ទាម​​នៃ​ជន​ជាតិ​ភាគ​តិច​​កាជីន បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​​២២​នាក់​ ក្នុង​ខែ​មេសា​នៅ​ភាគ​ខាង​ជើង​​ប្រទេស​​ ដែល​នាំ​ឱ្យ​បាត់​ក្តី​សង្ឃឹម​​លើ​កិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​​គ្នា​មួយ ។

​រដ្ឋ​​កាជីន នៅ​​ជាប់​ព្រំ​​ដែន​ជាមួយ​ចិន​​ ជា​ទី​លាន​នៃ​សង្គ្រាម​​ស៊ីវិល​ចុង​ក្រោយ​​ ដែល​នៅ​បន្ត​ក្នុង​ប្រទេស​ភូមា​ ដែល​នាំ​ឱ្យ​មនុស្ស​ជា​ច្រើន​​សិប​ពាន់​នាក់ រត់​ភៀស​ខ្លួន ហើយ​​ដែល​ធ្វើ​ឱ្យ​ស្រអាប់​​ដល់​ការ​កែ​ទម្រង់​នានា​របស់​របប​ភូមា​បច្ចុប្បន្ន ដែល​ឡើង​កាន់​អំណាច​​បន្ត​ពី​របប​យោធា ។

យោង​តាម​​សេច​ក្តី​​ប្រកាស​​មួយ​របស់​កង​ទ័ព​ចេញ​ផ្សាយ​​ដោយ​កាសែត​ក្នុង​ស្រុក​ Myawaddy ថា​ ទាហាន​ភូមា​៨​នាក់​ ក្នុង​នោះ​មាន​នាយ​ទាហាន​ម្នាក់​​ បាន​ត្រូវ​ស្លាប់​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នានា​កាល​ពី​ដើម​ខែ​មេសា​​នេះ ។ កង​ទាហាន​ក៏​បាន​រក​ឃើញ​ផង​ដែរ នូវ​សាកសព​យុទ្ធ​ជន​​កង​ទ័ព​ឯក​រាជ្យ​កាជីន KIA ចំនួន​១៤​នាក់ ។ កង​កម្លាំង​​​ KIA ​ជា​ក្រុម​​ឧទ្ទាម​ប្រដាប់​អាវុធ​ខ្លាំង​មួយ​នៅ​ភូមា ពុំ​បាន​ធ្វើ​អត្ថា​ធិប្បាយ​​ពី​រឿង​​នេះ​ឡើយ ។ យោង​តាម​ប្រភព​ព័ត៌​មាន​​ពី​រដ្ឋ​កាជីន​ថា អ្នក​ភូមិ​ជា​ច្រើន​ពាន់​នាក់​បាន​រត់​គេច​ចេញ​​ពី​ការ​ប្រយុទ្ធ​គ្នា​ ហើយ​​ភៀស​ខ្លួន​ទៅ​កាន់​ព្រំ​ដែន​ចិន ៕