ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​លិច​ ៖ ប៉ះ​ទង្គិច​គ្នា​រវាង​សាច់ញាតិ​ជន​រង​គ្រោះ​និង​ប៉ូលិស​

10 ឆ្នាំ មុន

ការ​ប៉ះ​ទង្គិច​គ្នា​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២០​ មេសា​ រវាង​ប៉ូលិស​កូរ៉េ​ខាង​ត្បូង​និង​សាច់​ញាតិ​ជន​រង​គ្រោះ​ដោយ​សារ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ កន្លង​ទៅ​ ។

សាច់​ញាតិ​គ្រួសារ​ជន​រង​គ្រោះ​មាន​កំហឹង​ដោយ​សារ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​សង្គ្រោះ​ ដែល​មក​ទល់ពេល​នេះ​ទើប​អាច​ស្រង់​យក​សាក

ការ​ប៉ះ​ទង្គិច​គ្នា​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២០​ មេសា​ រវាង​ប៉ូលិស​កូរ៉េ​ខាង​ត្បូង​និង​សាច់​ញាតិ​ជន​រង​គ្រោះ​ដោយ​សារ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ កន្លង​ទៅ​ ។

សាច់​ញាតិ​គ្រួសារ​ជន​រង​គ្រោះ​មាន​កំហឹង​ដោយ​សារ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​សង្គ្រោះ​ ដែល​មក​ទល់ពេល​នេះ​ទើប​អាច​ស្រង់​យក​សាក​សព​មនុស្ស​តែ​៤៩​នាក់​ ។​

សរុប​សាក​សព​មនុស្ស​១៦​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​រក​ឃើញពេល​ពួក​អ្នក​មុជ​ទឹក​ កាល​ពី​ថ្ងៃ​ទី​១៩​ មេសា​ អាច​ចូល​ទៅ​ដល់​ក្នុង​នាវា​ដែល​លិច​ក្នុង​ជម្រៅ​២៧​ម៉ែត្រ​ ។​ នៅ​មាន​សាក​សព​មនុស្ស​ជា​ច្រើន​នាក់​​ទៀត​ជាប់​ក្នុង​នាវា​នៅ​ឡើយ​ ។​

៤​ថ្ងៃ​ក្រោយ​សោកនាដ​កម្ម​នេះ​ សាច់ញាតិ​គ្រួសារ​អ្នក​បាត់​ខ្លួន​ប្រមាណ​ជា​១០០​នាក់​បាន​មក​កាន់​កោះ​ជីនដូ​ ហើយ​មាន​បំណង​លើក​គ្នា​មក​ក្រុង​សេអ៊ូល​ ដើម្បី​ទាក់​ទាញ​ការ​យកចិត្ដ​ទុក​ដាក់​របស់​អាជ្ញាធរ​ ។ ក៏​ប៉ុន្ដែ​ ប៉ូលិស​បាន​រារាំង​ពួក​គេ​ត្រង់​ច្រក​ចូល​ស្ពាន​ដែល​ត​ភ្ជាប់​កោះនោះ​ទៅ​កាន់​ដែន​គោក​នាំ​ឱ្យមាន​ការ​ប៉ះទង្គិច​គ្នា​ ៕​