ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែត​​បារាំង​4​នាក់​​ដែល​ចាប់​ជាចំណាប់​ខ្មាំង​នៅ​ស៊ីរី ត្រូវ​បាន​ដោះ​លែង​

10 ឆ្នាំ មុន

​ក្នុង​សេច​​ក្តី​ប្រកាស​មួយ វិមាន​ប្រធានា​ធិបតី​បារាំង​អេលីហ្សេ គូស​បញ្ជាក់​​​កាល​ពី​ថ្ងៃ​ទី​១៩ មេសា​ ថា​ ប្រធានា​ធិបតី​បារាំង​​ លោក ហ្វ្រង់​ស្វ័រ ហូឡង់ ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៩ មេសា នោះ ថា​ លោក​បាន​ទទួល​ព័ត៌​មាន​គួរ​ឱ្យ​ធូរ​ទ្រូង​​បំផុត​មួយ​ពី​ការ​ដោះ​លែង​​អ្នក​កាសែត​បារាំង​​៤​នាក់ ដែល​ចាប់​ជា​ចំណាប់​ខ្មាំង​​នៅ​ប្រទេស​ស៊ី​រី​ ចាប់តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១៣​​ មក​ម៉្លេះ ។

​​សេច​ក្តី​​ប្រកាស​នោះ​គូស​បញ្ជាក់​​ថា អ្នក​កាសែត​ទាំង​៤​នាក់​​នេះ​ សុទ្ធ​តែ​មាន​សុខ​ភាព​ល្អ​ ទោះ​រស់​នៅ​ក្នុង​លក្ខ​ខណ្ឌ​យ៉ាង​លំបាក​ពេល​​ជាប់​ជា​ចំណាប់​ខ្មាំង​ក្តី ។ ​ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ។

​យោង​តាម​​វិមាន​អេលីហ្សេ​​ ថា លោក​ ហ្វ្រង់​ស្វ័រ ហូឡង់​ បាន​ថ្លែង​អំណរ​គុណ​ដល់​បណ្តា​​អ្នក​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​​នាំ​ទៅ​ដល់​ការ​ដោះ​លែង​​​អ្នក​កាសែត​​​ទាំង​នោះ ហើយ​ចូល​រួម​រីក​រាយ​ជាមួយ​សាច់​ញាតិ​របស់​ពួក​គេ ដែល​​ទូល​ទុក្ខ​យ៉ាង​យូរ ។

​លោក​អះ​អាង​​ពី​ការ​គាំ​ទ្រ​​ពេញ​ទំហឹង​របស់​លោក​ចំពោះ​សេរី​ភាព​​សារ​ព័ត៌​មាន​ ដែល​តម្រូវ​ឱ្យ​មាន​ការ​ធានា​សន្តិ​សុខ​ និង​បូរណ​ភាព​របស់​បណ្តា​អ្នក​កាសែត​ដែល​មាន​តួនាទី​ជា​អ្នក​ផ្តល់​ព័ត៌​មាន ។

ប្រធានា​ធិបតី​បារាំង​​​ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​វាសនា​របស់​ជន​ជាតិ​បារាំង​២​នាក់​ទៀត​ ដែល​នៅតែ​ជាប់​​ជា​ចំណាប់​ខ្មាំង​​នៅ​តំបន់ Sahel នៃ​ទ្វីប​អាហ្វ្រិក ។ លោក​អះ​អាង​ជា​ថ្មី​​ពី​ការ​ជួយ​ទ្រទ្រង់​ដល់​គ្រួសារ​ពួក​គេ ហើយ​រំឭក​ពី​ការ​​ប្តេជ្ញា​ចិត្ត​របស់​លោក និង​ការ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​មិន​បន្ធូរ​ដៃ​ដើម្បី​​​ឱ្យ​ទទួល​បាន​ការ​ដោះ​លែង​ពួក​គេ ៕