ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេរ៉ូល​​​​មាន​ប្រ​សិទ្ធ​​ភាព​កាត់​​បន្ថយ​ ហា​និភ័យ​​​ងាប់​លិង្គ​​បាន​25ភាគ​​រយ

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​បាន​បង្ហាញ​ថា បុរស​ដែល​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​របស់​ខ្លួន​បាន​ល្អ​ប្រ​សើរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​​សុខ​ភាព​ផ្លូវ​ភេទ​ផង​ដែរ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​បាន​បង្ហាញ​ថា បុរស​ដែល​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​របស់​ខ្លួន​បាន​ល្អ​ប្រ​សើរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​​សុខ​ភាព​ផ្លូវ​ភេទ​ផង​ដែរ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Rutgers University នៅ​រដ្ឋ​ញូវ​ជើស៊ី សហ​រដ្ឋ​អា​មេរិក​បាន​ពិ​សោធ​ឃើញ​ថា បុរស​ដែល​មាន​បញ្ហា​លិង្គ​មិន​ងើប​អាច​កែកុន​បាន​ប្រ​មាណ​ជា ២៥ភាគ​រយ​ដោយ​ការ​ប្រើ​ប្រាស់ពពួក​ឱសថ​បញ្ចុះ​ខ្លាញ់​កូ​ឡេស្តេរ៉ូល ។ ដោយ​ឡែក​ចំពោះ​មូល​ហេតុ​ឬ​ដំណើរ​យ៉ាង​ណា​ដែល​ឱសថ​ទាំង​នេះ​ជួយ​កែលំ​អ​ចំពោះ​បញ្ហា​លិង្គ​មិន​ងើប​នោះ​គឺ​មិន​ត្រូវ​បាន​លើក​យក​មក​ពន្យល់​អះ​អាង​ក្នុង​ការ​សិក្សា​លើក​នេះ​ទេ ។

ទោះ​ជាយ៉ាង​នេះ​ក្ដី​​​វេជ្ជ​បណ្ឌិត John Kostisដែល​ជា​អ្នក​ដឹក​​នាំ​ការ​ស្រាវ​ជ្រាវ​ពន្យល់​ថា ប្រ​សិទ្ធ​ភាព​​ដូច​ខាង​លើ​នេះ​ ក៏​ព្រោះ​បណ្តា​ឱសថ​បញ្ចុះ​ខ្លាញ់​បាន​ជួយ​ពង្រីក​​សរសៃឈាម​និង​ព្រម​ទាំង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​លំ​ហូរ​ឈាម​តាម​សរសៃចែក​ចាយ​ទៅ​កាន់​លិង្គ​ ។ លោក​បន្ត​ថា ខណៈ​ឱសថ​បញ្ចុះ​ខ្លាញ់​មិន​ត្រូវ​បាន​ណែ​នាំ​ឱ្យ​ប្រើ​​ព្យា​បាល​ជា​បឋម​នូវ​ជំ​ងឺ​ងាប់​លិង្គ​លើ​បណ្តា​អ្នក​ជំ​ងឺ​បេះ​ដូង​ដែល​មាន​កម្រិត​ខ្លាញ់​កូឡេ​ស្តេ​រ៉ូល​ធម្ម​តា​  ដូច្នេះ​ តាម​អត្ថ​ប្រ​យោជន៍​របស់​វា​លើក​នេះ​គឺ​ប្រ​ហែល​ជា​អាច​លើក​ទឹក​ចិត្ត​បន្ថែម​ទៀតដល់​បុរស​ជាច្រើន​ងាក​​មក​ប្រើ​ថ្នាំ​នេះ ។

ជា​ទូ​ទៅ​ ជំ​ងឺ​លិង្គ​មិន​ងើប​រឹង​បាន​កើត​មាន​លើ​បុរស​រាប់​លាន​នាក់​ក្នុង​ពិភព​លោក​ ហើយ​វា​កើត​ជា​ធម្ម​តា​ទៅ​លើ​បុរស​ដែល​មាន​វ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ។ មូល​ហេតុ​ចម្បង​នានា​មាន​ដូចជា ជំ​ងឺ​បេះ​ដូង​ លើស​ឈាម​ ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ជក់​បារី និង​ជំ​ងឺ Stressជា​ដើម ៕