ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ដេក​​ហាល​ថ្ងៃពិតជាជួយ​កាត់​​បន្ថយ​ហា​និភ័យ​ជំ​ងឺ​បេះ​ដូង​​មែន​ទេ ? វី​តា​មីន Dបាន​មក​ពី​ពន្លឺ​​ថ្ងៃ​ផ្តល់​អត្ថ​​ប្រ​យោជន៍​ច្រើន​ដល់​​សុខ​ភាព​​បេះ​ដូង​

10 ឆ្នាំ មុន

គ្រប់​ៗគ្នា​ដឹង​ថា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ពេក​​អាច​​បណ្តាល​ឱ្យ​កើត​មហារីក​ស្បែក ។ ប៉ុន្តែ​ក្នុង​ពេល​ឥឡូវ​នេះ​ តាម​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា ការ​ដេក​ហាល​ថ្ងៃ​​ក្នុង​កម្រិត​មធ្យម​ពិត​ជា​ផ្តល់​ផល​ល្អ​ចំ​ពោះ​សុខ​ភាព​មនុស្ស ​ដោយ ​វា​អាច​ជួយ​ទប់​ស្កាត់​ឱកាស​កើត​ជំ​ងឺ​គាំង​បេះ​ដូង​ជា​ដើម ។

គ្រប់​ៗគ្នា​ដឹង​ថា ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ពេក​​អាច​​បណ្តាល​ឱ្យ​កើត​មហារីក​ស្បែក ។ ប៉ុន្តែ​ក្នុង​ពេល​ឥឡូវ​នេះ​ តាម​ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា ការ​ដេក​ហាល​ថ្ងៃ​​ក្នុង​កម្រិត​មធ្យម​ពិត​ជា​ផ្តល់​ផល​ល្អ​ចំ​ពោះ​សុខ​ភាព​មនុស្ស ​ដោយ ​វា​អាច​ជួយ​ទប់​ស្កាត់​ឱកាស​កើត​ជំ​ងឺ​គាំង​បេះ​ដូង​ជា​ដើម ។

ការ​សិក្សា​ដែល​ធ្វើ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​អុី​តា​លី​បាន​បង្ហាញ​ថា ស្ថាន​ភាព​អ្នក​ជំ​ងឺ​បេះ​ដូង​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ ប្រ​សិន​ជា​ក្នុង​ឈាម​របស់​ពួក​គេ​ខ្វះ​វី​តា​មីន Dដែល​បាន​មក​ពី​ពន្លឺ​ថ្ងៃ ។ ការ​ពិ​សោធ​លើ​មនុស្ស​១.៤៨៤​នាក់​រក​ឃើញ​ថា អត្រា​ប្រេវ៉ា​ឡង់នៃ​ការ​ស្លាប់​​របស់​​អ្នក​ជំ​ងឺ​បេះ​ដូង​ដែល​ខ្វះ​វី​តា​មីន D បាន​កើន​ឡើង​ខ្ពស់​ដល់​ទៅ​៣២ភាគ​រយ​ធៀប​ទៅ​នឹង​អ្នក​ជំ​ងឺ​បេះ​ដូង​ដូច​គ្នា​ដែល​មាន​វីតា​មីនបាន​មក​ពី​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់ ។ ចំណែក​អត្រា​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​នានា​ទៅ​លើ​បណ្តា​សរសៃ​ឈាម​ចម្រុះ​ក៏​កើន​ឡើង​ជិត​២០​ភាគ​រយ​ផងដែរ ។

ជា​ទូ​ទៅ​ បណ្តា​អ្នក​ជំ​ងឺ​បេះ​ដូង​ដែល​មាន​កម្រិត​វីតា​មីន Dទាបបំ​ផុត​ ប្រ​ឈម​​​នឹង​ហា​និ​ភ័យស្ទះ​សរសៃ​ឈាម​ជិត​ទ្វេដង​ ។ ​ក្នុង​​ពេល​ធ្វើ​បទ​បង្ហាញ​ពី​របក​គំហើញ​របស់​ខ្លួន​នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ស្រី​វេជ្ជ​បណ្ឌិត​ Monica Verdoia​មក​​​ពី​សាកល​វិទ្យា​ល័យ Eastern Piedmont University ប្រ​ទេស​អុីតា​លី​បាន​បញ្ជាក់​ថា កង្វះ​ខាត​វី​តា​មីន D គឺ​ជា​កត្តា​ប្រ​ឈម​តែ​មួយ​គត់​ដែល​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង ។ លោក​ស្រី​បាន​បន្ត​ថា ៖«លទ្ធផល​លើក​នេះ​បាន​បង្ហាញ​ថា កង្វះ​ខាត​វី​តា​មីន Dគឺ​ជា​បុព្វ​ហេតុ​ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង​ច្រើន​ជាង​សភាព​រឹង​នៃ​សរសៃ​អាក់​ទែរ »។

ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​លើក​នេះ​មិន​បាន​បញ្ជាក់​ថា តើ​ការ​ប្រើ​ថ្នាំ​គ្រាប់​វីតា​មីន D​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ហា​និភ័យពី​ជំ​ងឺ​ខាង​លើ​ដែរ​ឬ​យ៉ាង​ណា​​នោះទេ ​។ ប៉ុន្តែ​លោក​ស្រីវេជ្ជ​បណ្ឌិត​ Verdoia បាន​និយាយ​ថា ការ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ដោយវីតា​មីន D តួ​យ៉ាង​ដូចជា ត្រី ស៊ុត​ ធញ្ញជាតិ​គួប​ផ្សំ​នឹង​ការ​ហាត់​ប្រាណ​ក្នុង​កម្រិត​មធ្យម​ផង​នោះ​គឺ​ជា​ជម្រើស​ដែល​មនុស្ស​ទូ​ទៅ​ឬ​អ្នក​ជំ​ងឺ​បេះ​ដូង​គួរ​អនុវត្ត​ប្រ​ចាំ​ថ្ងៃ ៕