ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​យក​សាំង​​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​ដោយ​សារ​តូច​ចិត្ត​និង​បង​ប្រុស​ច្យាម​យក​កេរ​មរក​ត​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​តែ​ម្នាក់​ឯង​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​បុរស​​ម្នាក់​បាន​យក​សាំង​ដុត​ផ្ទះ​ខ្លួន​ឯងចោល​ ​​​ដោយ​សារ​តែ​តូច​ចិត្ត​និង​បង​ប្រុស​បង្កើត​ច្បាម​យក នូវ​​កេរ​​មរកត ​ដែល​​ឪ​ពុក​ម្តាយ​​ទុក​ឱ្យ​តែ​ម្នាក់​ឯង​ ហេតុ​ការណ៏​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រ​ជា​ពល​រដ្ឋ​និង​សមត្ថ​កិច្ច​ នៅ​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ទី ១៧មេសា ២០១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ២៦១ ផ្ទះ​លេខ​១០៩ ​ក្នុង​សង្កាត់​ទឹក​ល្អក់ទី​៣ ខណ្ឌ​ទួល​

រាជ​ធានី​ភ្នំពេញ ៖ ​បុរស​​ម្នាក់​បាន​យក​សាំង​ដុត​ផ្ទះ​ខ្លួន​ឯងចោល​ ​​​ដោយ​សារ​តែ​តូច​ចិត្ត​និង​បង​ប្រុស​បង្កើត​ច្បាម​យក នូវ​​កេរ​​មរកត ​ដែល​​ឪ​ពុក​ម្តាយ​​ទុក​ឱ្យ​តែ​ម្នាក់​ឯង​ ហេតុ​ការណ៏​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រ​ជា​ពល​រដ្ឋ​និង​សមត្ថ​កិច្ច​ នៅ​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ទី ១៧មេសា ២០១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ២៦១ ផ្ទះ​លេខ​១០៩ ​ក្នុង​សង្កាត់​ទឹក​ល្អក់ទី​៣ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា គ្រួ​សារ​នេះ​ឪ​ពុក​ម្តាយ​បាន​ស្លាប់​អស់​ហើយ​ ហើយ​មុន​ពេល​ស្លាប់​ឪ​ពុក​ម្តាយ​ក៏​បាន​សរសេរ​លិខិត​មរតក​ ចែក​កូន​ស្មើ​ៗ​គ្នា​ ប៉ុន្តែ​មាន​កូន​ប្រុស​ម្នាក់​ មាន​ឈ្មោះ អ៊ុំ ដារ៉ា​អាយុ ៤៣​ឆ្នាំ ជា​អនិក​ជន​ ហើយ​មាន​ជំងឺ ប្រចាំ​កាយ​អត់​បាន​កេរ​មរតក​​ទេ ដោយ​សារ​តែ​បង​ប្រុស​ ដែល​មាន​ឈ្មោះ ថា អ៊ុំ លី​ម៉េង​ អាយុ​៥០​ឆ្នាំ​ មុខ​របរ​កម្ម​ករ​រោង​ចក្រ​ បាន​ច្បាម​យក​កេរ​មរតក​នោះ​តែ​ម្នាក់​ឯង​ដែល​ធ្វើ​ឱ្យ​ បុរស​ជា​ប្អួន ឈ្មោះ​ អ៊ុំ​ ដា​រ៉ា អន់​ចិត្ត​ ណា​មួយ​ពិការ​និង​មាន​ជំងឺ​ប្រ​ចាំ​កាយ​ ចង់​បាន​លុយ​ព្យា​បាល​របួស​ផង​ ក៏​សម្រេច​ចិត្ត​គិត​ខ្លី ទៅ​ទិញ​សាំង​ចំនួន​១០​លីត្រ​ ហើយ​ច្រក​ជា​ថង់ៗ គប់​ទៅ​លើ​ដំបូល​ផ្ទះ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋជិត​ខាង នាំ​គ្នា ផ្តល់​ព័ត៌​មាន​ទៅ​សមត្ថ​កិច្ច និង នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិស​ភ័យ​ បាញ់​ពន្លត់ រហូត​រលត់​ដោយ​សារ​តែ​ហេតុការណ៏​កើត​ភ្លាមៗ ហើយ​ប្រ​ជា​ពល​រដ្ឋ​អន្តរាគមន៏​ភ្លាមៗដែរ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​​ បាន​​នាំ​ខ្លួន​០២​នាក់​បង​ប្អូន​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​ទឹក​ល្អក់​​ទី៣ដើម្បី​រក​មូល​ហេតុ​ពិត​​ប្រាកដ​  ។