ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ពិភព​លោក​សប្ដាហ៍នេះ​

10 ឆ្នាំ មុន

ទី​ក្រុង​វ៉ា​ស៊ីនតោន​ ៖ ​ការ​បញ្ជា​ទិញ​​ទំនិញ​រោង​ចក្ររ​បស់​​អាមេរិក​កើន​ឡើង​​ច្រើន​បំផុត​​ក្នុង​រយៈ​​ពេល​បី​ខែ​គិតត្រឹម​ខែ​កុម្ភៈ​​ ប៉ុន្តែ​​ការ​វិនិ​​យោគ​ផ្នែក​ពា​ណិជ្ជក​ម្ម​​ធ្លាក់​ចុះ​​​១​,៣% ​។​

ទី​ក្រុង​វ៉ា​ស៊ីនតោន​ ៖ ​ការ​បញ្ជា​ទិញ​​ទំនិញ​រោង​ចក្ររ​បស់​​អាមេរិក​កើន​ឡើង​​ច្រើន​បំផុត​​ក្នុង​រយៈ​​ពេល​បី​ខែ​គិតត្រឹម​ខែ​កុម្ភៈ​​ ប៉ុន្តែ​​ការ​វិនិ​​យោគ​ផ្នែក​ពា​ណិជ្ជក​ម្ម​​ធ្លាក់​ចុះ​​​១​,៣% ​។​

​ទីក្រុងឡុង ​៖ ​អង់​គ្លេស​និង​ចិន​​បាន​​ចុះ​កិច្ច​​ព្រម​ព្រៀង​​សេវា​កម្ម​​ត្រួត​ពិនិត្យ​ការ​​ដោះ​ដូរ​​ប្រាក់​​យន់​ជា​លើក​ដំបូង​​នៅ​ក្រៅ​តំបន់​អាស៊ី​​ នេះ​បើ​​យោង​តាម​​រដ្ឋាភិ​បាល​​អង់​គ្លេស​ ។​​

ទីក្រុងហ្សឺណែវ ៖ ចិន​បាន​លុប​ចោល​​ច្បាប​់​​ពាណិ​ជ្ជ​កម្ម​​ពិភព​លោក​​ដោយ​​ការ​​ដាក់​​កំហិត​​​ការ​​នាំ​ចេញ​​ធាតុ​​​​គីមី​កម្រ​​នៅ​លើផែន​ដី ​រ៉ែ​លោហៈ​​​tungsten​ និង​​​លោហ​​ធាតុ​​​ moly​bdenum​ ​។​​ នេះ​គឺ​ជា​​វិធាន​ការ​មួយ​ដែល​ផ្តល់​ផល​​ប្រយោ​ជន៍​ច្រើនដ​ល់​​ក្រុម​ហ៊ុន​ឧស្សា​ហក​ម្មក្នុង​ស្រុក ​។

ទីក្រុងកៀវ ៖ ​ប្រទេស​អ៊ុយ​ក្រែន​​បាន​​ព្រម​​ព្រៀង​​​ដំឡើង​​ថ្លៃ​ឧស្ម័ន​​រហូត​ដល់​​៥០%​​​ដើម្បី​​បំពេញ​​តាម​លក្ខ​ខ​ណ្ឌ​​កម្ចី​ឥណ​ទាន​​ពី​​មូល​និធិ​​
រូបិ​​​យ​វត្ថុ​អន្តរជាតិ ។​

ទីក្រុងមូស្គូ ៖​ នាយក​ប្រតិ​ប​ត្តិ​​ក្រុម​ហ៊ុន​​Siemens​​បាន​ប្រាប់​​លោក​​ប្រធា​នាធិប​តី​​វ្លាឌី​មៀរ​​ ពូទីន​ ​ថា ​ក្រុម​ហ៊ុន​ឧស្សា​ហក​ម្ម​​ធំ​បំផុត​របស់​​អាល្លឺ​ម៉ង់​មួយ​នេះ​​គ្រោង​វិនិ​យោគរ​យៈ​​ពេល​វែង​​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ។​ នេះ​ជា​សញ្ញា​សំខាន់​​មួយ​​នៃ​​ទំនុក​​ចិត្ត​​នៅ​ក្នុង​សេដ្ឋ​កិ​ច្ច​រុស្ស៊ី​បើ​ទោះ​បី​ជា​​មាន​​កំហឹង​ខ្លាំង​លើអ​ន្ត​រាគ​មន៍​​របស់​ខ្លួន​​នៅ​តំបន់​​គ្រីមេ​ក​៏​ដោយ​ ។​

ទីក្រុងប៉ារីស ​៖​​ ចំនួន​អ្នក​អត់​ការ​ងារ​​ធ្វើ​នៅ​បារាំង​​កើន​ឡើង​​០,៩%​ ​ដល់​​៣,៣៤​លាន​​នាក់​​កាល​ពី​ខែក​ុម្ភៈ​ ។

ទីក្រុងយ៉ាងហ្គោន ៖​ ​​ប្រទេស​មី​យ៉ាន់​ម៉ា​​បាន​ចុះ​​ឈ្មោះក្រុម​ហ៊ុន​ផលិត​ថាម​ពល​ធំៗ​​បីគឺ​ក្រុម​ហ៊ុន​​Chevron,​ Shell​ និង​​To​tal ក្នុង​ចំ​ណោម​​ក្រុម​ហ៊ុន​ដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​​សិទ្ធិ​រុក​រក​ប្រេង​​និង​​ឧស្ម័ន​​ក្នុង​សមុទ្រ​ ។​​ នេ​ះ​​ជា​​ពន្លឺ​នៃ​ក្តី​សង្ឃឹម​​​លើ​​ធន​ធាន​ធម្ម​ជាតិ​​របស់​ខ្លួន​ដើម្បី​​ជំរុ​ញ​​កំណើន​​សេដ្ឋ​កិច្ច​ ។

ទីក្រុងប៉ារីស ​​៖ ទី​ក្រុង​ប៉េកាំង ​និង​ទី​ក្រុង​​ប៉ារីស​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ដែល​មាន​តម្លៃ​​១៨​​ពាន់​លាន​អឺរ៉ូ​នៅ​ក្នុង​ថ្ងៃ​ទី​​២​ ​នៃ​​ដំណើរ​​ទស្សន​​​កិច្ច​​ផ្លូវ​រដ្ឋរ​បស់​​ប្រធា​នា​ធិប​តី​​ចិន​ នៅ​ក្នុង​អ្វី​ដែល​​លោក​ប្រធា​នា​ធិបតី​​ហ្រ្វង់​ស្វ័រ ​ហូឡង់ ​ថ្លែង​ថា​​​នឹង​​​​​នាំ​មក​នូវ​​កំណើ​​នដែ​ល​ត្រូវ​ការ​បំផុត។​​

បុរីញូវយ៉ក​ ៖​ ក្រុម​ហ៊ុន​​King Digital​​ដែល​​ជា​ក្រុម​ហ៊ុន​ផលិត​​វីដេ​​​អូ​ហ្គេម​​ល្បី​ល្បាញ​បំផុត​​ឈ្មោះ​Candy​ Crush​បាន​ធ្លាក់​​ថ្លៃ​​នៅ​ពេល​​ពេល​​ជួញ​​ដូរ​​លើក​ដំបូង​​ក្នុង​ផ្សារ​ហ៊ុន​ទី​ក្រុង​ញូវ​យ៉ក ​។​​​​

ទីក្រុងឡុង ​៖ ​ទី​ផ្សារ​ធានា​រ៉ាប់​រង​ចាស់​វស្សា​​របស់​​អង់គ្លេស​Lloyd’s of London​និយាយ​ថា​ឆ្នាំ​២០១៣​ ​ជា​ឆ្នាំ​​ផ្តល់​​ប្រាក់​ចំណេញ​​ច្រើន​​បំផុត​​របស់​ខ្លួន​ចាប់​តាំង​ពី​​កើត​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ ៕