រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស០៦នាក់បានស្លាប់ និង របួស១១នាក់ ក្នុងនោះ១០នាក់របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៏១១លើក កើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី០៨ មីនា ២០១៤ ។
យោងតាមរបាយការណ៏របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកខាងលើ បានបង្កឲ្យខូចខាតយានយន្តសរុប ១៣គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង, រថយន្តធុនតូច ០២គ្រឿង, រថយន្តធុនធំ ០២គ្រឿង, យានផ្សេងៗ ០១គ្រឿង និងថ្មើរជើង ០២ម្នាក់ ។
ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៤លើក ,មិនប្រកាន់ស្តាំ ០១លើក, បត់គ្រោះថ្នាក់ ០២លើក,មនុស្សឆ្លងផ្លូវ ០១, កត្តាយានយន្ត ០១លើក, ប្រជែងគ្រោះថ្នាក់ ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ មិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ០៨នាក់) គ្រោះថ្នាក់លើផ្លូវជាតិ ០៥លើក ផ្លូវខេត្តក្រុង០៤លើក ផ្លូវលំ០២លើក ៕
ចែករំលែកព័តមាននេះ