ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តា​រា​ចម្រៀង​​​​​​អូ​ប៉េ​រ៉ា​ម្នាក់​​បាត់​បង់​អាជីព​​ព្រោះ​​តែ​ផោម​

10 ឆ្នាំ មុន

ព្រោះ​តែ​ផោម​​ធ្វើ​ឱ្យ​តា​រា​ចម្រៀង​​​អូប៉េ​រ៉ា​​ម្នាក់​បាត់បង់​អាជីព​​ ។ វា​ដូច​ជា​រឿង​​កំប្លែង​​ តែ​​មិន​មែន​​ជា​រឿង​កំប្លែង​​ទេ គឺ​​ជា​រឿង​ពិត​កើត​​ឡើង​ទៅ​លើ​​​​តា​រា​ចម្រៀង​​អូប៉េ​រ៉ា​​​អាមេ​រិក​ម្នាក់​។ ដោយ​​សារ​នាង​ផោម​ញឹក​ញាប់​​ត្រូវ​ក្រុម​ហ៊ុន​បញ្ឈប់​ពី​​​ការ​ងារ​ ។ សារ​ព័ត៌មាន​​បរទេស​ផ្សាយ​​​ថា នាង​អេមី​​​ហើប​​​​​តា​រា​ចម្រៀង​​អូប៉េ​រ៉ា​​របស់​ក្រុម​ហ៊ុ​ន​Nashvile Opera​ សហរដ្ឋ​អាមេរិក​​ បាន​ប្ដឹង​​​មន្ទីរ​​ពេទ្យ​​Fort Cambell

ព្រោះ​តែ​ផោម​​ធ្វើ​ឱ្យ​តា​រា​ចម្រៀង​​​អូប៉េ​រ៉ា​​ម្នាក់​បាត់បង់​អាជីព​​ ។ វា​ដូច​ជា​រឿង​​កំប្លែង​​ តែ​​មិន​មែន​​ជា​រឿង​កំប្លែង​​ទេ គឺ​​ជា​រឿង​ពិត​កើត​​ឡើង​ទៅ​លើ​​​​តា​រា​ចម្រៀង​​អូប៉េ​រ៉ា​​​អាមេ​រិក​ម្នាក់​។ ដោយ​​សារ​នាង​ផោម​ញឹក​ញាប់​​ត្រូវ​ក្រុម​ហ៊ុន​បញ្ឈប់​ពី​​​ការ​ងារ​ ។ សារ​ព័ត៌មាន​​បរទេស​ផ្សាយ​​​ថា នាង​អេមី​​​ហើប​​​​​តា​រា​ចម្រៀង​​អូប៉េ​រ៉ា​​របស់​ក្រុម​ហ៊ុ​ន​Nashvile Opera​ សហរដ្ឋ​អាមេរិក​​ បាន​ប្ដឹង​​​មន្ទីរ​​ពេទ្យ​​Fort Cambell Blanchild​ Army Communitu ទារ​សំណង​​ចំនួន​២,៥​លាន​ដុល្លារ កាលពី​​​​​ពេល ​​ថ្មី​​​ៗ​កន្លងមក​​ដោយ​សារ​​​នាង​​ផោម​​​ញឹក​ញាប់​​ក្រោយ​​​ពី​​សម្រាល​កូ​ន​ក្នុងមន្ទីរ​ពេទ្យ​​​​​នោះ​កាល​ពី​​ឆ្នាំមុន​។ របាយ​ការណ៍​​បញ្ជាក់ថា ​​ការ​សម្រាល​កូន​​​ដោយ​​វះកាត់​​​​​ប៉ះពាល់​​​​សាច់​ដុំ​​​​​រន្ធ​គូទ ​​និង​មាត់​ស្បូន​​​​ ដូច្នេះ​បង្ក​ឱ្យ​នាង​​អេមី ​​​​​​​ហើប​​​​ ផោម​ញឹក​ញាប់​​​​ ។

នាង​អេមី​ ហើប បាន​​​ឱ្យ​មេធាវី​​ប្ដឹង​​​មន្ទីរ​ពេទ្យ​​នោះ​ដោយបញ្ជាក់ថា ​ដោយ​សារ​​តែ​នាង​​ផោម​​​ញឹក​ញាប់​​ទើប​ធ្វើ​​ឱ្យ​​នាង​ត្រូវ​គេបណ្ដេញ​ចេញ​​ពី​​ក្រុម​ម​ិន​អាច​ច្រៀង​​​​អូប៉េរ៉ា​បន្ត​អាជីព​​ទៀត​បាន​​ រួមទាំង​​ធ្វើឱ្យនាង​​ត្រូវ​អាម៉ាស់មុខ ​​។

នោះជា​រឿង​​ក្ដី​ចម្លែក​​មួយ​ទាក់​ទិន​​នឹង​ផោម។ ​​លើស​ពី​នេះ​ក៏​ចាត់​ទុក​​​ថាជារឿង​​ចម្លែក​​មួយ​ដែល​​ការ​បាត់​បង់​អាជីព​​​​​ព្រោះ​តែផោម ។​ ប្រភព​ព័ត៌​មានមិន​​បាន​បញ្ជាក់​ថា​​តើ​ផោម​ញឹក​ញាប់​​​​​​​​​​​​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​អ្វី​ខ្លះ​​​​ វា​ជះក្លិន​​​​ដល់​អ្នក​រួម​ការ​ងារ​​​ ឬ​ក៏​​​ប៉ះពាល់​ការ​​​ច្រៀង​ទើប​នាង​អេមី ហើប ត្រូវ​​គេ​បញ្ឈប់​ពីការ​ងារ ៕​ ​