ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​រត់​​គេចចូល​​​​បឹង​​​​កំប្លោក​​​ នាំ​​គ្នា​ព័ទ្ធ​​​​ចាប់​​ខ្យល់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​ជើង​ឆើត​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​លួចកាច់​ក​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-5245 មួយ​គ្រឿង​មិនបាន​សម្រេច​ ត្រូវ​ម្ចាស់​គេ ទាន់​ស្រែក​ឆោ​ឡោ ហើយ​ភ័យ​ស្លន់​ស្លោ​រត់​គេច​ខ្លួន​លោត​ចូល​ទៅ​ក្នុង​បឹង​កំប្លោក​ ត្រូវ​បាន​អ្នក​ស្រុក​ រួម​ទាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ លើក​គ្នា​ពេញ​ទឹក​ពេញ​ដី​ឈរ​ត្រៀប​ត្រា​លើ​មាត់​បឹង​សង្ឃឹម​ថា​ មិន​យូរ​ទេ​ គង់​ចាប់​បាន​មិនខាន ។​

រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​ជើង​ឆើត​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​លួចកាច់​ក​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-5245 មួយ​គ្រឿង​មិនបាន​សម្រេច​ ត្រូវ​ម្ចាស់​គេ ទាន់​ស្រែក​ឆោ​ឡោ ហើយ​ភ័យ​ស្លន់​ស្លោ​រត់​គេច​ខ្លួន​លោត​ចូល​ទៅ​ក្នុង​បឹង​កំប្លោក​ ត្រូវ​បាន​អ្នក​ស្រុក​ រួម​ទាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ លើក​គ្នា​ពេញ​ទឹក​ពេញ​ដី​ឈរ​ត្រៀប​ត្រា​លើ​មាត់​បឹង​សង្ឃឹម​ថា​ មិន​យូរ​ទេ​ គង់​ចាប់​បាន​មិនខាន ។​

បុ៉ន្តែ​ការ​ភ្ញាក់​ផ្អើល​ឡោម​ព័ទ្ធ​​ចាប់​ចោរ​ដ៏​ក្លាហាន​ម្នាក់​នេះ​បាន​ប្រើ​អស់​រយៈ​ពេល​ប្រមាណ​១​ម៉ោង​ដូច​ព័ទ្ធ​ចាប់​ខ្យល់ ​ខាត​ពេល​វេលា​ឥត​ប្រយោជន៍ ។​ ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១១​ កុម្ភៈ​ នៅ​ក្នុង​ភូមិ​បឹង​សាឡាង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ ។​ តាម​សម្តី​ម្ចាស់​ម៉ូតូ​ឈ្មោះ ហុង​ សំណាង ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​យោធា​ មាន​ទី​លំនៅ​ផ្ទះ​ជួល​ នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គាត់​ធ្វើ​ដំណើរ​មក​ពី​ធ្វើ​ការ​ ដោយ​ចត​ម៉ូតូ​ទុក​មុខ​ផ្ទះ​ រួច​ចូល​ទៅ​សម្រាក ​ ​ក្នុង​ផ្ទះ ។ ខណៈ​នោះស្រាប់​តែ​​មាន​មនុស្ស​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​​ម៉ាក​និច ពណ៌​ត្រួយចេក​មួយ​គ្រឿង​មក​ឈប់​ក្បែរ​នោះ​ ហើយ​ជន​ម្នាក់​បានធ្វើ​សកម្ម​ភាព​កាច់​ក​ម៉ូតូ​របស់​គាត់បាន​សម្រេច​​ទៅ​ហើយ​ ប្រុង​ប្រៀប​បណ្តើរ​ចេញ ។​

គាត់​រៀប​រាប់​ថា​ ក្នុង​ពេល​នោះ​ប្រពន្ធ​របស់​គាត់​កំពុង​តែ​លក់​ដូរ​ ឃើញ​ក៏ស្រែក​ចោរៗ និង​ទាញ​កាំបិត​គំរាម ។​ ភ្លាម​នោះ​គាត់​រត់​ចេញ​ពី​ក្នុង​ផ្ទះ​ដេញ​តាម​ភ្លាមៗ និង​ឃើញ​ចោរ​ម្នាក់​ភ័យ​ស្លន់​ស្លោ​រត់​ឡើង​ជិះ​ម៉ូតូ​បក្ស​ពួក​មិន​ទាន់​ ក៏​រត់​ចូល​តាម​ផ្លូវ​លំ​ទៅ​ក្រោយ​ផ្ទះ​អ្នក​ភូមិ​ និងបាន​​ឃើញ​លោត​ចុះ​ទៅ​ក្នុង​បឹង​កំប្លោក​បាត់ ។​ នៅ​ល្ងាច​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​អ្នក​ស្រុក​​តំបន់​នោះ​ដែល​មាន​ផ្ទះ​សង់​ជាប់ៗ​គ្នា​ និងសមត្ថ​កិច្ច​នាំគ្នា​ឡោម​ព័ទ្ធ​មាត់​បឹង​កំប្លោក​ និង​រុក​រក​អស់​រយៈពេល​ប្រមាណ​​ជា​១​ម៉ោង​ ដោយ​អះ​អាង​ថា ចោរ​បាន​លាក់​ខ្លួន​ក្នុង​បឹង​កំប្លោក​នោះ​ តែ​រក​មិន​ឃើញ​សោះ​ ។ ដោយ​សារ​រុក​រក​អត់​ឃើញ​ ទើប​អ្នក​ខ្លះ​និយាយ​ថា​ ប្រហែល​ជាចោរ​រត់​គេច​ខ្លួនបាត់​ទៅ​ហើយ​ មិន​បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​បឹង​ឱ្យ​ចាប់​ឡើយ ។​

អ្នក​ស្រុក​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១ខែ​នេះ​ ម៉ូតូ​ចំនួន​៣​គ្រឿង​ហើយ​ ដែល​ចោរ​បាន​លួច​យក​នៅ​ម្តុំ​ផ្ទះ​ជួល​ខាង​លើ​នេះ។ ចំណែក​លើក​នេះ​ចូល​លួច​ទៀត តែ​មិន​បាន​សម្រេច​ ដោយ​ម្ចាស់​គេ​ទាន់​ស្រែក​ចោរៗ​ ក៏​មាន​ការ​ឆោ​ឡោ​​ឡើង​ ធ្វើ​ឱ្យ​ចោរ​លួច​មិន​បាន​សម្រេច​ ​ព្រោះ​ម្នាក់ៗ​កំពុង​តែ​ខឹង​រឿង​លួច​ម៉ូតូ​​មិន​ស្វាង​ផង ។​ សំណាង​ល្អ​ ប្រសិន​បើ​ចាប់​បាន​មែន​ ប្រហែល​ជា​សូម្បី​ប៉ូលិស​ ក៏​ពិបាក​ការ​ពារ​ឈ្មោះ​ថា​ចោរ​បាន​ដែរ​ ៕​