ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចន​ ច័ន្ទលក្ខិណា ​បញ្ជាក់​​​ជំហរ​ពុំ​ដែលមាន​ក្ដីស្រមៃ​​ចង់​ក្លាយ​ជាជំទាវ​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​​ ​តារា​សម្តែង​​​អ្នក​នាង​​ចន​​​ ច័ន្ទ​លក្ខិណា​ ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​តាម​រយៈ​សារ​មួយ​​​ខ្លី​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​​​ហ្វេស​​ប៊ុក​​របស់​​នាង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​​បញ្ជាក់​ថា​ នាងមិន​ដែល​មាន​​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​ជំទាវ​ឡើយ​ ។ ការ​អះ​អាង​បែប​នោះ​​របស់​​​អ្នក​នាង​ចន​ ច័ន្ទ​លក្ខិណា​ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​​​នាង​ជា​បន្ត​បន្ទាប់​ ដោយ​​​ភ្ជាប់​មូល​ហេតុ​នៃ​ការ​លែង​លះ​ស្វាមី​​​របស់​នាង​

រាជធានី​ភ្នំពេញ​ ៖​​​ ​តារា​សម្តែង​​​អ្នក​នាង​​ចន​​​ ច័ន្ទ​លក្ខិណា​ ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​តាម​រយៈ​សារ​មួយ​​​ខ្លី​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​​​ហ្វេស​​ប៊ុក​​របស់​​នាង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​​បញ្ជាក់​ថា​ នាងមិន​ដែល​មាន​​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​ជំទាវ​ឡើយ​ ។ ការ​អះ​អាង​បែប​នោះ​​របស់​​​អ្នក​នាង​ចន​ ច័ន្ទ​លក្ខិណា​ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះ​គន់​​​នាង​ជា​បន្ត​បន្ទាប់​ ដោយ​​​ភ្ជាប់​មូល​ហេតុ​នៃ​ការ​លែង​លះ​ស្វាមី​​​របស់​នាង​ថា​ ពាក់​ព័ន្ធ​​​​​ជាមួយ​នឹង​មន្ត្រី​យោធា​​ដែល​មាន​​​ស័​ក្តិ​ខ្ពស់​មួយរូប​ ។

អ្ន​ក​នាង​ចន​ ច័ន្ទ​លក្ខ​ិ​ណា​ និង​លោក​យុត្ថារ៉ា ឆានី បាន​សម្រេច​ចិត្ត​លែង​លះ​​​បន្ទាប់ពី​បាន​រួម​រស់​ជា​មួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​បន្សល់​ទុក​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​​ ។ ​ការ​លែង​លះ​​​​​​របស់ប្ដី​-ប្រពន្ធ​​អ្នក​សិល្បៈ​ដូច​គ្នា​មួយ​គូ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ខ្លាំ​ង​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែ​រ​ ខណៈ​ពេល​​ពួក​គេ​ទាំង​ពីរ​ធ្លាប់​ត្រូវ​​​គេ​ចាត់​ទុក​ថា​ជា​ប្តី​ប្រពន្ធ​គំ​រូ​ក្នុង​សង្គម​សិល្បៈខ្មែ​រនោះ​ ។ ​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​​លោក យុត្ថា​រ៉ា ឆានី និង​អ្នក​​នាង​​ច​ន ច័ន្ទ​លក្ខិណា ​មិន​បាន​​​​គង់​វង្ស​​ដល់​ចាស់​​សក់​ស្កូវ​ដូច​អ្វី​ដែល​គេ​បាន​គិត​នោះ​ឡើយ​ ​​ដោយ​​​​​បាន​សម្រេច​ផ្តាច់​សង្វាស់​ពី​គ្នា​តាម​ផ្លូវ​តុលា​ការ​​​ ។

​បន្ទាប់​ពី​ការ​លែង​លះ​គ្នា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​រួច​មក អ្នក​នាង​​ចន​ ច័ន្ទ​លក្ខិណា​ ​រង​ការ​វាយ​ប្រហារ​​រិះ​គន់​ជា​បន្ត​​បន្ទាប់​​​ភ្ជាប​់មូល​ហេតុ​ដែល​នាំ​​ឲ្យ​មាន​ការ​បែក​បាក់​នេះ​​​ដោយ​សារ​តែ​​​មន្ត្រី​​​​យោធា​​​បុណ្យ​ស័ក្តិខ្ពស់​​​​ម្នាក់​​ចូល​​​ជ្រៀត​​​​ជ្រែក ​។ អ្នក​នាង​​ចន​ ច័ន្ទលក្ខិណា​​ ​មិន​ទទួល​ស្គាល់​ការ​​​​​ចោទ​​នោះ​ឡើយ ។ ទន្ទឹម​នេះ​ក៏មាន​​ការ​ចំអក​ត្រលប់​​ទៅអ្នក​​​​រិះគន់​​អ្នក​នាង​ចន ច័ន្ទលក្ខិណា ​វិញដែរ​​​ព្រោះ​​ជា​​រឿង​ផ្ទាល់​ខ្លួន​បុគ្គល​​​ ហើយ​តើ​អ្នក​រិះគន់​​ទាំង​នោះ​​​ដឹង​ការ​ណ​៍ពិត​​​ក្នុងកម្រិត​ណា​ចំពោះ​​រឿង​ផ្ទៃ​ក្នុង​ជីវិត​​ប្ដី​-ប្រពន្ធ​​គេ ​​​ឬមួយ​​ត្រឹម​តែនិយាយ​​​ចោទ​ទាំង​ ស្មានៗ។ ​​​

ម្យ៉ាង​​​បើ​អ្នក​នាង​ចន ច័ន្ទលក្ខិណា​​​​ មាន​បញ្ហា​​ក្នុង​ជីវិត​​​ តើ​អ្នក​ពូកែ​​​​រិះ​គន់​​ទាំង​នោះជួយ​​អ្វី​ដល់​នាង​ខ្លះ ។ ​​​​ពេល​នេះ​តារា​សម្តែង​អ្នក​នាង​ចន​ ច័ន្ទល​ក្ខិណា​ ​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​​លើ​រូប​នាង​​ដោយ​​​សរសេរ​សារ​មួយ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​​​​​ថា​ ​នាង​មិន​ដែល​មាន​ក្តី​ស្រមៃច​ង់​ក្លា​យជា​ជំទាវ​ឡើយ ។ នាងបាន​សរសេរ​​​ជា​ភាសារ​អង់​គ្លេស​​ដែលមាន​​ន័យ​ជា​ភាសា​ខ្មែរ​ថា​ «​ខ្ញុំមិន​ដែល​ស្រមៃ​ចង់​ក្លាយ​ជា​ភរិយា​របស់​ឯក​ឧត្តម​ទ​ ។ ខ្ញុំ​មិន​ចូល​ចិត្ត​ជីវិត​បែប​នោះ​ឡើយ​​ ខ្ញុំ​ត្រូវ​ការ​តែ​ជីវិត​ធម្មតា​ និង​មាន​សេរី​ភាព​ វា​គ្មាន​​សុវត្ថិ​ភាព ។​ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំផ្ទាល់​!​»។​

តាម​អត្ថ​ន័យ​នៃ​ការ​សរសេរ​នេះ​បាន​បង្ហាញ​ថា​​ ជំហរ​របស់​នាងចន ច័ន្ទ​លក្ខិណា ​គឺ​មិន​មាន​មហិ​ច្ឆ​តា​ណា​មួយ​ចង់​ក្លា​យ​ជា​ភរិ​យា​របស់​ឯកឧត្តម​​ណា​ម្នាក់​ឡើយ​ ហើយ​​ទំនង​សារ​នោះ​នាង​ចង់​បញ្ជាក់​ជា​ថ្មី​កុំ​ឲ្យ​យល់​ច្រឡំជុំវិញ​ព័ត៌​មាន​ដែល​បាន​បាច​សាច​ចោទ​មក​លើ​រូប​នាង​ថា​ពាក់​ព័ន្ធ​​ស្នេហា​​ជា​មួយ​នឹង​មន្ត្រី​ថ្នាក់​ផ្កា​យ​​នោះ ។ ​​កា​រ​បង្ហាញ​ជំហរ​របស់​​​​អ្នក​​នាង​​ចន ​ច័ន្ទ​​លក្ខិ​​ណា​​ នា​ពេល​នេះ​​​ មហា​ជន​​នឹង​រង់ចាំ​មើល​​​ត​ទៅ​មុខ​​​​ទៀត ​តើនាង​​នឹងមាន​​​ជីវិត​ស្នេហា​​បែប​ណា​​ ៕